Apple កំពុងគិតគូរ បើកដៃឲ្យអ្នកប្រើ iPhone អាចបញ្ជារឡានបានមួយកំផ្លេរ ដោយមិនបាច់ពិបាកចុចប៊ូតុងប្រពៃណីដូចមុន

អ្នកទស្សនា
645
0/ AKlasseAuto Promotion
2021-10-Apple_អភិវឌ្ឍន៍កម្មវិធីឲ្យអ្នកប្រើប្រាស់បញ្ជាមុខងារឡានតាមទូរសព្ឌដៃ-5.jpg

កាលពីឆ្នាំ ២០១៤ កន្លងទៅក្រុមហ៊ុន Apple បានបង្កើតនូវគម្រោងមួយដែលមានឈ្មោះថា “IronHeart” ដែលផ្ដោតសំខាន់ទៅលើការផលិតកម្មវិធីមួយដែលមានឈ្មោះថា “CarPlay” ជាកម្មវិធីដែលត្រូវបានតម្លើងក្នុងទូរសព្ទ Iphone សម្រាប់ឲ្យអ្នកប្រើប្រាស់បញ្ជាមុខងារមួយចំនួនរបស់រថយន្ដតាមរយៈទូរសព្ទដៃ ដូចជាភ្ជាប់ជាមួយម៉ាញ៉េឡាន GPS ប្រព័ន្ធកំណត់អាកាសធាតុ ឧតុនិយម ជាដើម

បន្ទាប់មកក៏ចេញនូវកម្មវិធីមួយទៀតគឺ “CarKey” សម្រាប់ការដោះសារឡានដោយប្រើប្រាស់ Iphone ឬ Apple Watch។

រូបភាព៖ កម្មវិធី CarPlay របស់ Apple ប្រើប្រាស់លើ Iphone (Source: Computermagazine)
រូបភាព៖ កម្មវិធី CarPlay របស់ Apple ប្រើប្រាស់លើ Iphone (Source: Computermagazine)

អស់រយៈពេល ៧ឆ្នាំ មុខងារ CarPlay ត្រូវបានដាក់ឲ្យប្រើប្រាស់លើឡានជាង ៦០០ម៉ូដែល របស់ក្រុមហ៊ុនរថយន្ដល្បីៗដូចជា Toyota, Honda, BMW, Mercedes Benz ជាដើម

Apple បានធ្វើការអភិវឌ្ឍមុខងារប្រើប្រាស់របស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន ដូចជា មុខងារ​ប្រាប់ពីកម្រិតសីតុណ្ហភាពក្នុងក្រៅ និងកម្រិតភាពសើម, មុខងារកំណត់សីតុណ្ហភាព កង្ហារ និង defroster system, មុខងារកំណត់ប្រព័ន្ធផ្សេងៗដូចជាឧបករណ៍បំពងសម្លេង equalizers, tweeters, subwoofers, មុខងារតម្រូវកៅអីអង្គុយ និងបង្អែក មុខងារវាស់ស្ទង់ល្បឿន និងកម្រិតប្រេងឥន្ធនៈ ហើយសម្រាប់រថយន្ដអគ្គិសនីវានឹងធ្វើការប្រាប់ពីព័ត៌មានពាក់ព័ន្ធនឹងកម្រិតអាគុយ និងការសាកអាគុយ ជាដើម ។ 

ប្រភព៖ Bloomberg ប្រែសម្រួល៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More