បន្ទាប់ចរចារចង់ភ្ជាប់និស្ស័យជាមួយក្រុមហ៊ុនផលិតឡានជាច្រើន ពេលនេះ Apple បានប្តូរចិត្ត ដោយអាចនឹងបង្វែរមកធ្វើការខ្លួនឯងគ្រប់បែបយ៉ាងលើគម្រោងឡាន Apple Car ដោយសារតែដៃគូផ្សេងៗហាក់មិនចាប់អារម្មណ៍ជាមួយគម្រោងមួយនេះ ។

តាមការវិភាគមួយចំនួនអះអាងថា ការផលិតឡានដោយខ្លួនឯងនឹងជួយកាត់បន្ថយនូវការចំណាយទឹកប្រាក់ច្រើនលើការផលិត ព្រមទាំងរយៈពេលនៃការផលិតផងដែរ ប៉ុន្ដែជំហានដំបូងនៃការផលិតឡានទាំងស្រុងដោយខ្លួនឯងនេះនឹងធ្វើឲ្យ Apple ត្រូវទទួលបន្ទុកធ្ងន់ ដោយត្រូវការចំណាយពេលធ្វើការស្រាវជ្រាវ ការព្រាងរចនាម៉ូដ ការកែប្រែទម្រង់ផ្សេងៗ ព្រមជាមួយនឹងការស្វែងគ្រឿងបង្គុំផងដែរ ក្រៅពីចេញជារូបរាងហើយ ត្រូវការឆ្លងកាត់ការធ្វើតេស្ដសាកល្បងសមត្ថភាពផ្សេងៗ ។
វាចាំបាច់ណាស់ដែល Apple ត្រូវតែស្វែងរកអ្នកដែលមានជំនាញក្នុងការផលិតឡានមកធ្វើជាជំនួយក្នុងដំណើរការផលិតរបស់ខ្លួន តែទោះបីជាត្រូវឯកាផលិតឡានម្នាក់ឯងក៏ដោយ ក៏ក្រុមហ៊ុន Apple នៅតែរក្សាគោលជំហរក្នុងការផលិតរថយន្ដរបស់ខ្លួនដដែល ។
ប្រភព៖ TechRadar ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី