👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
បន្ទាប់ពីសន្យាមកជាយូរ ពេលនេះ Audi បានសម្រេចបញ្ចេញមុខឡានអគ្គិសនីម៉ូដែលថ្មីមួយទៀតរបស់ខ្លួន បង្គ្រប់ក្នុងវង់ត្រកូលគ្រួសារសេរី Sphere នោះគឺរថយន្ដអគ្គិសនីលក្ខណៈគ្រួសារ Audi Urbansphere ជាមួយរូបរាងធំទូលាយ បច្ចេកវិទ្យាទំនើប។

UrbanSphere នេះត្រូវបានរចនាឲ្យមានទំហំធំ ប្រហាក់ប្រហែលទៅនឹងឡានអ្នកដំណើរធន់តូច ឬ Minivan ជាមួយនឹងបណ្ដោយ ៥ម ទទឹង ២ម កម្ពស់ ១ម៧៨ ម.ម។ វាជាម៉ូដែលចុងក្រោយគេ និងធំជាងគេបង្អស់ក្នុងគ្រួសារត្រកូល Sphere របស់ Audi ដែលរួមមាន Audi Skysphere, Grand Sphere និង Urbansphere នេះ។

ផ្នែកខាងក្នុងមានបំពាក់កៅអីចំនួន ៦ ដែលអាចបត់ផ្ដេកបាន ៦០ដឺក្រេ មានបំពាក់អេក្រង់ទំនើប OLED បត់បាន ដែលអាចប្រើប្រាស់សម្រាប់ការមើលវីដេអូ ឬការប្រជុំពីចម្ងាយផ្សេងៗ ដល់អ្នកដំណើរផ្នែកខាងក្រោយ។

Urbansphere បានបំពាក់ជាមួយម៉ូទ័រអគ្គិសនី ២ អាគុយថាមពល ១២០ kWh អាចផលិតកម្លាំងបាន ៣៩៥ សេះ ជាពិសេសវាអាចសាកបានលឿនពី ៥% ទៅ ៨០% ប្រើពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ។

Audi បានឲ្យដឹងថា គោលបំណងនៃការពង្រីកទំហំរថយន្ដនេះគឺ ដើម្បីជាការសម្រូលដល់អ្នកជិះឲ្យមានផាសុខភាព ក្នុងពេលធ្វើដំណើរក្នុងក្រុង ដែលមានចរាចរណ៍មមាញឹក និងកកស្ទះច្រើន ដោយផ្នែកខាងក្នុងត្រូវបានរចនាឡើង ស្ទើរតែដូចនឹងកូនបន្ទប់លំហែកាយដូច្នោះដែរ។

សម្រាប់ការបើកបរវិញ Urbansphere ត្រូវបានបំពាក់បច្ចេកវិទ្យាដូចគ្នានឹង skysphere ដែរ ដោយវាមាន ២ មុខងារបើកបរគឺ ការបើកបរដោយផ្ទាល់ និងការបើកបរដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ ដែលដៃចង្កូត និងឈ្នាន់ហ្គែរ ត្រូវបានពន្លេចចូលទៅក្នុង dashboard ពេលមិនត្រូវការប្រើប្រាស់ ជំនួសមកវិញនូវអេក្រង់កម្សាន្តខ្នាតយក្សពាសមួយតាបឡូពេញ។

សម្រាប់ព័ត៌មានលម្អិត ទាក់ទងនឹងតម្លៃ មុខងារប្រើប្រាស់ថ្មីៗ និងចម្ងាយចរជាដើម Audi នៅមិនទាន់បានឲ្យដឹងច្បាស់ នៅឡើយទេ គ្រាន់តែបង្ហើបការរំពឹងទុកថា Urbansphere នឹងអាចបើកបរបានក្នុងចម្ងាយដល់ទៅ ៧៥០គម រាល់ពេលសាកពេញម្ដង។

អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់