កាលពីសប្ដាហ៍មុនកន្លងទៅនេះក្រុមហ៊ុន Audi ទើបតែបានបញ្ជេញគម្រូរថយន្ដថ្មីប្លែក ដែលជាឡានអគ្គីសនីបើកបរដោយស្វ័យប្រវត្ដិដូច Tesla ដែរ តែវាមានសមត្ថភាពពង្រីក ពង្រួមមាឌបាន មានឈ្មោះថា Skysphere ។
ដោយសារតែវាផ្លាស់ប្ដូររូបរាងបាន វាហាក់ដូចជាឡានពីរនៅលើតួខ្លួនតែមួយ។
ម៉ូតទីមួយគឺ Grand Touring Mode ឬ GT Mode មានប្រវែង 5.19 m ប្រើប្រាស់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ដោយចង្កូតឡាន និងឈ្នាន់ហ្គែរ ត្រូវបានពន្លិចចូលទៅក្នុង Dashboard ឬតាបឡូ ដែលផ្ដល់នូវលក្ខណៈទូលាយ អ្នកបើកបរអាចផ្ដេកខ្លួន ឬសន្ដូកជើងបានងាយស្រួលសម្រាប់ការបើកបរផ្លូវឆ្ងាយ ។
ម៉ូតទី ២គឺ Sport Mode។ ក្នុងម៉ូតនេះរថយន្ដនឹងធ្វើការបង្រួមមាឌ 10 inch ឬ 254mm មកនៅប្រវែង 4.94m ហើយចង្កូតឡាន ក៏ដូចជាឈ្នាន់ហ្គារនឹងត្រូវបានលៀនចេញពី Dashboard មកវិញសម្រាប់អ្នកបើកបរប្រើប្រាស់។
ម៉ូដែល Skysphere ត្រូវបានបំពាក់ដោយប្រព័ន្ធអគ្គសនី មានអាគុយកម្លាំង 80 kwh និងផលិតកម្លាំងបាន 600 សេះ រត់បានចម្ងាយដល់ទៅ 500 km អាចជាន់ពីល្បឿនពី 0 - 100km/h ប្រើពេល ៤វិនាទី។
ក្រឡេកមកផ្នែកខាងក្នុងរបស់វាក៏ត្រូវបានរចនាស្រោបដោយក្រណាត់ Microfiber ពណ៌ខៀវ ជាមួយនឹងពូកស្បែកយ៉ាងល្អប្រណិតដែលច្នៃចេញពីរុក្ខជាតិជំនួសឲ្យស្បែកសត្វ ។
នាយកប្រតិបត្តិក្រុមហ៊ុន Audi បានលើកឡើងថា រថយន្ដនេះគឺស្ថិតនៅជាគម្រូនៅឡើយ ដោយត្រូវពេលនេះកំពុងតែត្រូវការធ្វើការឆ្លងកាត់នូវការតេស្ដប្រព័ន្ធសុវត្ថិភាព និងនៅមិនទាន់មានភាពច្បាស់ការថានឹងអាចទទួលបានការអនុញ្ញាតឲ្យផលិតរថយន្ដប្រភេទនេះបាន ឬយ៉ាងណានៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ម៉ូដែល Skysphere នេះគឺជា concept មួយក្នុងចំណោម concept ទាំងបីរបស់ Audi ដែលម៉ូដែលបន្ទាប់ពីមួយនេះ ត្រូវបានឲ្យឈ្មោះថា Grand Sphere ដែលតម្រូវសម្រាប់ការបើកបរនៅក្នុងក្រុង។
.............................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!