👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រុមហ៊ុន Renet Japan (Cambodia) Co,Ltd បានរៀបកម្មវិធី ការដាក់សម្ភោធប្រើប្រាស់ជាផ្លូវការ កម្មវិធីស្មាតហ្វូន BidNow ដែលជាកម្មវិធី ដេញថ្លៃរថយន្តដំបូងគេនៅប្រទេសកម្ពុជា បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី 23 ខែកក្កដា ឆ្នាំ2022 ។
BidNow KH ជាកម្មវិធីទូរស័ព្ទដែលផ្តល់សេវាកម្ម ដាក់ដេញថ្លៃ រថយន្ត ដែលអ្នកប្រើប្រាស់អាច ចូលរួមដាក់លក់ និងចូលរួមដេញថ្លៃ ទិញរថយន្ត នៅលើកម្មវិធី BidNow នេះបានយ៉ាងងាយស្រួល នេះជាកម្មវិធីកម្មវិធី ដេញថ្លៃដំបូងនៅក្នងប្រទេសកម្ពុជា ។ កម្មវិធីនេះបានរៀបចំឡើងស្ថិតនៅទីតាំង ឃ្លាំងរថយន្ត BidNow ស្ថិតនៅ ភូមិ តាឡី សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ភ្នំពេញ ។

នៅក្នុងឱកាសដាក់សម្ភោធអោយប្រើប្រាស់កម្មវិធី BidNow ក៏មានការដាក់ដេញថ្លៃរថយន្តទំនើបៗជាច្រើនគ្រឿងដែលមានតម្លៃ ចាប់ពី 2,999 USD ឡើងទៅ ។

ថ្លែងនៅឱកាសបើកម្មវិធី លោក តូស៊ីយ៉ា ម៉ាស្សឹអូ (TOSHIYA MATSUO) ជាអគ្គនាយក ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ក៏ជា Group CEO ដែលកាន់ការងារនៅប្រទេសកម្ពុជា បានបង្ហើបប្រាប់សារពត័មានថា “លោកពិតជាមានសេចក្តីរំភើបរីករាយមែនទែន ដែលអតិថិជន ក៏ដូចជាដៃគូរសហការ មានការចូលរួមយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់កម្មវិធីដេញថ្លៃលើទូរសព្ទ BidNow ដែលជាកម្មវិធី ដេញថ្លៃរថយន្តដំបូងគេនៅប្រទេសកម្ពុជា មូលហេតុដែល ក្រុមហ៊ុនសម្រេចចិត្ត បង្កើតសេវាកម្មនេះឡើង ក៏ព្រោះតែ ក្រុមហ៊ុនរបស់យើងខ្ញុំមានបទពិសោធន៍ខ្ពស់ក្នុងការលក់រថយន្ត ដែលដំបូងឡើយ យើងចាប់ផ្តើមលក់រថយន្ត របសក្រុមហ៊ុនយើងផ្ទាល់តែម្តង ជាបទពិសោធន៍អស់រយះពេល ២ឆ្នាំ កន្លងមកពួកយើង បានដាក់ដេញថ្លៃផ្ទាល់ នៅទីតាំងឃ្លាំងផ្ទាល់ (Offline) និង ដាក់ដេញថ្លៃតាមរយៈបណ្តាញសង្គម តេឡេក្រាម (Online) ដែលទាំងនេះ ជាការសន្សំបទពិសោធន៍របស់យើង ហើយឈានដល់ការបង្កើតកម្មវិធី សម្រាប់ដាក់អោយប្រើប្រាស់ជាសាធារណៈ”។

លោក តូស៊ីយ៉ា ម៉ាស្សឹអូ (TOSHIYA MATSUO) បានមានប្រសាសន៍បន្តទៀតថា “នៅថ្ងៃអនាគត ពូកយើងមានគម្រោង បន្ថែម មុខងារ និងសេវាកម្មមួយចំនួនទៀតផងដែរ។ ហើយក្នុងថ្ងៃនេះផងដែរ ពូកយើងបាន ដាក់ប្រើប្រាស់សេវាកម្មដេញថ្លៃរបស់យើង តែនៅពេលខាងមុខ មិនត្រឹមតែរថយន្តទេ ម៉ូតូ សំភារះប្រើប្រាស់ និង គ្រឿងអេឡិចត្រូនិច សុទ្ធតែអាចប្រើប្រាស់សេវាកម្មដេញថ្លៃ នៅលើ BidNow បាន ហើយមិនត្រឹមតែប៉ុណ្ណោះ យើងក៏មានគម្រោងពង្រីកសេវាកម្មទាំងនេះ ទៅតាមបណ្តាខេត្តនានា នាពេលខាងមុខផងដែរ ” ។

ចំពោះកម្មវិធីដេញថ្លៃនៅក្នុងឱកាសនោះ ក៏បានរកឃើញអ្នកឈ្នះការដេញថ្លៃនៃរថយន្តទាំង 4គ្រឿងផងដែរ ។ គួរបញ្ចាក់ផងដែរថា កម្មវិធីដាក់ដេញថ្លៃរថយន្ត BidNow បានប្រព្រឺត្តទៅ ជាស្ថាពរ អតិថិជនទាំងអស់គឺអាចដំណើរការប្រើប្រាស់ចាប់ពីពេលដាក់សម្ពោធនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម ៖ 098 407 333 / 085 666 582 (ក្រុមការងារ BidNow) ទាញយក កម្មវិធី BidNow ចុចទីនេះ
ទិដ្ឋភាពបន្ថែមពីកម្មវិធីសម្ភោធកម្មវិធី BitNow :








…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី