បងធំឡានជប៉ុន និងអាល្លឺម៉ង់ ចាប់ដៃគ្នាផលិតឡានចាក់អ៊ីដ្រូហ្សែន បញ្ចេញជាតិទឹកជំនួសផ្សែងពុល

អ្នកទស្សនា
228
0/ AKlasseAuto Promotion
ix5.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

ថ្មីៗនេះ តាមការចុះផ្សាយពីសារព័ត៌មាន​ engadget បានឲ្យដឹងថា​ ក្រុមហ៊ុនធំៗ ពីរ ក្នុងវិស័យឧស្សាហកម្មរថយន្ដ BMW អាល្លឺម៉ង់ និង Toyota ជប៉ុន បានចាប់ដៃគ្នា គ្រោងផលិតរថយន្ដដោយដោយចំហេះ អ៊ីដ្រូសែន រួមគ្នា នៅឆ្នាំ ២០២៥ ខាងមុខនេះ។

រូបភាព៖ BMW i8 Hydrogen Prototype
រូបភាព៖ BMW i8 Hydrogen Prototype

តាមរយៈបទសម្ភាសជាមួយនឹងសារព័ត៌មាន Nikkei លោក Pieter Nota សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់របស់ BMW បាន មានប្រសាសន៍ថា ដោយសារតែតម្រូវការឡានដែលបញ្ចេញការបំពុលបរិយាកាសតិច ឬ ZEV កំពុងតែមានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ន ហើយ ក្រុមហ៊ុនទាំងពីរ ក៏មានគម្រោងផលិតឡានអគ្គិសនីរៀងៗខ្លួន បូកផ្សំជាមួយនឹងក្រុមហ៊ុនរថយន្ដផ្សេងៗទៀត ក៏កំពុងសម្រុកផលិតឡានអគ្គិសនីច្រើនផងនោះ នាំឲ្យអត្រានៃការប្រកួតប្រជែង មានច្រើន ក្រុមហ៊ុនទាំងពីរ ក៏បានសម្រេចចាប់ដៃសហការគ្នាផលិតរថយន្ដចំហេះក្នុងនេះឡើង តែប្រើប្រាស់ឥទ្ធនៈស្អាត បញ្ចេញការបំពុលតិចបំផុត នោះគឺ អ៊ីដ្រូសែន។ លោក Pieter មិនបានលម្អិតព័ត៌មានពីរថយន្ដនេះ ថានឹងមានរូបរាងមុខមាត់ និងសមត្ថភាពយ៉ាងដូចម្ដេចទេ គ្រាន់តែបានបង្ហើបថា វាជារថយន្ដប្រភេទ SUV ដែលនឹងរចនាស្រដៀងទៅនឹង BMW iX5 ដែរ

រូបភាព៖ BMW SUV iX5 Hydrogen
រូបភាព៖ BMW SUV iX5 Hydrogen
រូបភាព៖ រថយន្ដ Toyota Mirai ប្រើអ៊ីដ្រូសែន របស់ Toyota
រូបភាព៖ រថយន្ដ Toyota Mirai ប្រើអ៊ីដ្រូសែន របស់ Toyota

គួររំឭកថា នេះមិនមែនជាលើទីមួយទេ ដែល BMW និង Toyota ផលិតឡានជាមួយគ្នានោះទេ  ដោយក្រុមហ៊ុនទាំងពីធ្លាប់ជាដៃគូ ជិតដិតនឹងគ្នាតាំងពីឆ្នាំ ២០១៣ មកម្លេះ ដែលក្នុងនោះស្នាដៃរួមគ្នាដែលល្បីជាងគេគឺ BMW Z4 convertable និង Toyota Supra sport coupe ហើយមកដល់ពេលនេះ ក្រុមហ៊ុនទាំងពីរ សម្រេចចាប់ដៃគ្នាសាជាថ្មីផលិតរថយន្ដ ម៉ូដែលថ្មីជាមួយបច្ចេកវិទ្យាកាន់តែទំនើបជាងមុន។ 

រូបភាព៖ រថយន្ដ Toyata Supra Sport coupe និង BMW Z4 Covertable ដែលជាស្នាដៃសហការផលិតរួមគ្នា រវាង Toyota និង BMW
រូបភាព៖ រថយន្ដ Toyata Supra Sport coupe និង BMW Z4 Covertable ដែលជាស្នាដៃសហការផលិតរួមគ្នា រវាង Toyota និង BMW

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំងពីរ សុទ្ធតែមានបទពិសោធន៍លើការផលិតរថយន្ដដើរដោយអ៊ីដ្រូសែន ដោយ BMW មាន BMW iX5 ហើយ Toyota មាន Toyota Mirai ជាដើម ដែលសុទ្ធតែទទួលបានជោគជ័យលើការផលិត និងប្រសិទ្ធភាព ជាមួយនឹងការទទួលស្គាល់់ពីស្ថាប័នស្របច្បាប់ ផ្សេងៗទាំងលើសុវត្ថិភាពដល់អ្នកដំណើរ និងបរិស្ថាន។ លើសពីនេះទៅទៀត ក្រុមហ៊ុនទាំងពីរ ក៏បានឲ្យដឹងថា ខ្លួននឹងបន្ដសហការគ្នាសម្រាប់គម្រោងផលិតរថយន្ដក្រោយៗទៀតថ្ងៃ ខាងមុខផងដែរ។

រូបភាព៖ រថយន្ដ Toyata Supra Sport coupe និង BMW Z4 Covertable ដែលជាស្នាដៃសហការផលិតរួមគ្នា រវាង Toyota និង BMW
រូបភាព៖ រថយន្ដ Toyata Supra Sport coupe និង BMW Z4 Covertable ដែលជាស្នាដៃសហការផលិតរួមគ្នា រវាង Toyota និង BMW

អត្ថបទ៖ Andra  AdvanAuto

…………………………………………………

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More