👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
ធ្លាប់តែឃើញម៉ូឌែល BMW X1 ប្រើប្រាស់ដោយម៉ាស៊ីនសាំងប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន BMW បានបញ្ចេញម៉ូឌែល BMW iX1 ថ្មីស៊េរីឆ្នាំ ២០២៣ ប្រើប្រាស់ដោយថាមពលអគ្គីសនីសុទ្ធក្នុងចំណោមម៉ូឌែល BMW ទាំងអស់ដែលជារថយន្ដប្រភេទ SUV ប្រើអគ្គិសនី។

BMW ម៉ូឌែល iX1 ស៊េរីឆ្នាំ ២០២៣ នេះជាឡាន SUV អគ្គិសនីខ្នាតតូច បានបំពាក់ដោយបច្ចេកវិជ្ជា xDrive30 ដែលមានម៉ូទ័រអគ្គិសនីចំនួន ២ ប្រើប្រាស់ជាមួយថាមពលថ្មទំហំ ៦៤.៧ kWh ហើយវាអាចផលិតកម្លាំងបាន ៣១៣ សេះនិងកម្លាំងរមួល ៤៩៣ ញូតុនម៉ែត្រ វារត់ដោយកង់ទាំងអស់នឹងមានសម្ថភាពជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៥.៧ វិនាទី។

អ្វីដែលកាន់តែពិសេសនោះគឺរថយន្ដអគ្គិសនីមួយនេះវាចំណាយពេលសាកអាគុយត្រឹម ១០នាទីដោយប្រើឆ្នាំងសាកល្បឿនលឿន DC កម្លាំង ១៣០kW អាចសាកអាគុយបាន ៨០ ភាគរយ ឫចំណាយពេលត្រឹមតែ ២៩ នាទីប៉ុណ្ណោះសម្រាប់ការសាកមួយពេញ និងអាចសាកជាមួយឆ្នាំងសាក AC នៅផ្ទះកម្លាំង ២២kW ដែលអាចចំណាយពេលតិចជាង ៥ ម៉ោងក្នុងការសាកអាគុយមួយពេញ។ ជាមួយគ្នានេះដែរ BMW iX1 អាចរត់បានចង្ងាយ ៤៣៨ គីឡូម៉ែត្ររាល់ពេលសាកអាគុយមួយពេញ។

ក្រឡេកមកមើលជាមួយផ្នែកខាងក្នុងវិញត្រូវបានបំពាក់មកជាមួយ BMW Live Cockpit Plus និង BMW Operating System 8 ហើយក៏បានបន្ថែមនៅមុខងារកៅអីម៉ាស្សា និងកៅអីអាចលៃតម្រូវបាន ៦របៀប ហើយវាប្រើប្រាស់អេក្រង់កម្សាន្ដប្រភេទកោង Touchscreen មានទំហំ ១០.៧ អ៊ីញ និងកុងទ័រវាស់ល្បឿនប្រភេទឌីជីថលទំហំ ១០.២៥ អ៊ីញ ជាមួយការសាកថ្មឥតខ្សែ និងប្រព័ន្ធ Speaker ចំនួន ៦ គ្រាប់ផងដែរ។

ជាការពិតណាស់ផ្នែកខាងមុខជាក់ស្ដែងបានបំពាក់ជាមួយបានចង្កៀងមុខ LED ប្រភេទ Matrix high beam ដែលមានសមត្ថភាពអាចបំភ្លឺបានឆ្ងាយ និងជះពន្លឹចេញពីយានយន្តដែលមកខាងមុខ ដែលជាហ្វារកូដឡើងចុះស្វ័យប្រវត្តិ និងខាងក្រោយក៏បានបំពាក់ចង្កៀងប្រភេទ LED មានរាងជាអក្សរ L ដែលមើលទៅកាន់តែប្រណិតបន្ថែមទៀត។

រថយន្ដម៉ូឌែល BMW iX1 មួយនេះក៏បានគិតគូរដល់ប្រព័ន្ធសុវត្តិភាពផងដែលដោយវាបានបំពាក់មកជាមួយមុខងារជាច្រើនមានដូចជា ប្រព័ន្ធការពារការប៉ះទង្គិចនៅខាងមុខជាមួយការចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់គ្រង់ល្បឿនជាមួយឡាននៅខាងមុខ, ប្រព័ន្ធឲ្យដំណឹងនៅពេលវ៉ាចេញ, ប្រព័ន្ធរក្សាការបើកបរឲ្យនៅចំកណ្ដាលកន្លងនៅមានមុខងារជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ថា ម៉ូឌែល BMW iX1 អគ្គិសនីប្រភេទ SUV មួយនេះត្រូវបានបង្ហាញនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ នេះហើយសម្រាប់តម្លៃវិញវាមានតម្លៃចាប់ពី ៥៨,០០០ ដុល្លារ ជាតម្លៃចេញពីរោងចក្រដែលមិនទាន់បូកបញ្ចូលថ្លៃពន្ធនាំចេញនៅឡើយទេ។
អត្ថបទដោយ៖ Nita @Advan Auto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា