👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
BMW បានបញ្ចេញគម្រូម៉ូតូថ្មីមួយរបស់ខ្លួន ដែលទំនើបប្លែកខុសពីម៉ូតូធម្មតា ដូចម៉ូតូផុសចេញពីក្នុងរឿង Hollywood ដោយសារតែវាមិនត្រូវការកង់បើកលើដីនោះទេ គឺអាចហោះបានតែម្ដង ឈ្មោះថា BMW R1200GS hover Bike ឬ ម៉ូតូអណ្ដែត នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BMW Blog កាលពីពេលថ្មីៗនេះ។
រូបភាព៖ គម្រូម៉ូតូអណ្ដែតរបស់ BMW 'BMW R1200GS Hover Bike
ម៉ូតូអណ្ដែត របស់ BMW នេះត្រូវបានយកគម្រូរចនាពីម៉ូតូធំ BMW R1200GS ដោយក្រុមនិស្សិតរបស់ក្រុមហ៊ុន BMW ក្នុងក្រុង Munich ប្រទេស អាល្លឺម៉ង់ ក្រោមគម្រោង “R1200GS Hover Design Concept” ប្រើប្រាស់គ្រឿងរបស់ LEGO Techinic ផ្គុំចូលគ្នាចំនួន ៦០៣ បំណែក បន្ទាប់មក ទើបគេរៀបចំផ្គុំរបស់ពិតជាគម្រូ មានទំហំប៉ុនគ្នានឹងម៉ូតូពិតៗ មុននឹងសម្រេចចិត្តចាត់ចែងបើកការផលិតដាក់លក់នៅពេលក្រោយ ។
រូបភាព៖ គម្រូម៉ូតូអណ្ដែតរបស់ BMW 'BMW R1200GS Hover Bike
បើតាមការឲ្យដឹងពីក្រុមហ៊ុន LEGO ថា ដើមឡើយបំណែកគ្រឿងដែលធ្វើជាគម្រូម៉ូតូនេះ ត្រូវបានផលិតឡើងជាគ្រឿងជ័រ (LEGO) សម្រាប់ឲ្យអតិថិជនណាដែលចាប់អារម្មណ៍ចង់យកទៅរៀបធ្វើលេងប៉ុណ្ណោះ តែក្រោយមក BMW ក៏សហការគ្នាជាមួយ LEGO ហើយយកគ្រឿងនេះមករៀបដំឡើងបានជាគម្រូម៉ូតូអណ្ដែតនេះ រួចហើយ ក៏ធ្វើវាជារបស់ពិតតែម្ដង។
រូបភាព៖ ក្រុមនិស្សិត BMW ប្រើប្រាស់គ្រឿង lego រៀបជាគម្រូដំឡើងម៉ូតូអណ្ដែត ក្នុងគម្រោង 'BMW R1200GS Hover Bike Concept'
ក្រុមហ៊ុន បានឲ្យដឹងដែរថា គម្រូម៉ូតូអណ្ដែតនេះ នឹងចេញមុខឲ្យសាធារណៈជនទស្សនាដំបូងក្នុងកម្មវិធី Lego World ក្នុងក្រុង Copenhagen ប្រទេស ដាណាម៉ាក រួចបន្ដទៅកម្មវិធី BMW Welt ក្នុងក្រុង Munich ហើយសម្រាប់ការដាក់វាផលិតពិតប្រាកដ ឬអត់នោះ BMW នៅមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ ប្រហែលជាអាស្រ័យទៅនឹងតម្រូវការ និងសន្ទុះនៃការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់សិន។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម