ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីខែ សីហា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុនឡាន BMW ប្រចាំទីផ្សារអាមេរិកខាងជើង បានប្រកាសប្រមូលឡានជាង ៥០,០០០ ម៉ឺនគ្រឿង ដែលក្នុងនោះមាន ឡានស្ព័រ Toyota Supra ជាង ១៣,០១៤ គ្រឿងចូលរោងចក្រវិញដោយសារបញ្ហាហ្រ្វាំងធ្ងន់ធ្ងរ ។

ឡាន Toyota Supra ដែលបានស្គាល់ថាជាឡានស្ព័រ Toyota តែខ្លួន ប៉ុន្តែគ្រឿងក្នុងនិងម៉ាស៊ីនសុទ្ធតែគ្រឿងរបស់ BMW សុទ្ធសាធនោះបានប្រកាសប្រមូលយកមកពិនិត្យបញ្ហាហ្រ្វាំងវិញ។ ដូច្នេះវាមិនមែនជារឿងប្លែកទេ ដែលក្រុមហ៊ុន BMW ដែលជាអ្នកផលិត ប្រកាសប្រមូលឡានមកពិនិត្យបញ្ហាបច្ចេកទេសឡើងវិញ។

បើយោងទៅតាម របាយការណ៍ដែលបានចេញពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហរដ្ឋអាមេរិក បានបញ្ចាក់ ថាបញ្ហាចំពោះរថយន្តនេះ គឺកម្មវិធីគ្រប់គ្រងម៉ាស៊ីនអាចបាត់បង់ការគ្រប់គ្រងលើហ្វ្រាំងនៅពេលបញ្ឆេះឡាន នោះមានន័យថាប្រព័ន្ធជំនួយពេលជាន់ហ្រ្វាំងអាចនឹងមិនដំណើរការ ធ្វើឲ្យពិបាកក្នុងការបញ្ឈប់រថយន្ត និងអាចបង្កអានិភ័យគ្រោះថ្នាក់ចរាចរណ័៍ខ្ពស់។
គួរបញ្ជាក់ដែរថា ម្ចាស់រថយន្តដែលរងផលប៉ះពាល់ដូចដែរក្រុមហ៊ុនបានប្រកាសនោះ ពួកអាចយករថយន្ត ទៅកាន់កន្លែងដើមដែលបានទិញរថយន្តនោះដើម្បីទទួលសេវាជួសជុលដោយឥតគិតថ្លៃ។
អត្ថបទដោយ៖ មុីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី