ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈរបាយការណ៍ចុះផ្សាយពីសារព័ត៌មាន Green Car Report កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់អាល្លឺម៉ង់ BMW ទើបតែបានប្រកាសបញ្ចេញកម្មវិធីបម្លែងរថយន្ដអគ្គិសនីមួយ មានឈ្មោះថា Mini Recharged Program ដែលក្រុមហ៊ុនប្រមូលយករថយន្ដ Mini Cooper សេរីចាស់ៗដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង មកប្រែក្លាយជា Mini Cooper ប្រើអគ្គិសនីជូនដល់អតិថិជនរបស់ខ្លួន។
ក្នុងដំណើរការផ្លាស់ប្ដូរនេះមានបូកបញ្ជូលជាមួយ នឹងការបំពាក់ម៉ូទ័រអគ្គិសនីថាមពល ៩០ គីឡូវ៉ាត់ ផលិតកម្លាំងបាន ១២០ សេះ ជាមួយនឹងឆ្នាំងសាកថាមពល ៦.៦ គីឡីវ៉ាត់។ វាអាចរត់បានចម្ងាយ ១៦០ គីឡូម៉ែត្រ រាល់ពេលសាកពេញម្ដងៗ។ បន្ថែមពីការផ្លាស់ប្ដូរម៉ូទ័រអគ្គិសនីនេះ មានការផ្ដល់ជូនការកែប្រែប្រព័ន្ធបង្ហាញការ គ្រប់គ្រង និងបញ្ជារថយន្ដថ្មីដូចជា មុខងារបង្ហាញកម្រិតថាមពលអគ្គិសនី, សីតុណ្ហភាពម៉ូទ័រ, ហ្គែរ, និងប្រព័ន្ធល្បឿនជាដើម ។
គួររំឭកថា គម្រោង Mini Electric Conversion នេះធ្លាប់បានបង្ហើបឡើងម្ដងរួចមកហើយ នៅក្នុងបទបង្ហាញរថយន្ដ Mini Cooper ក្នុងកម្មវិធី New York Auto Show កាលពីឆ្នាំ ២០១៨ កន្លងទៅ ហើយទើបតែសម្រេចធ្វើក្នុងឆ្នាំនេះ ដែលគោលបំណងគឺដើម្បី អភិរក្សម៉ាស៊ីន Mini ចាស់ ឬម៉ាស៊ីន Mini original និងរក្សាទុកវាសម្រាប់ការប្រើប្រាស់ ឬជាជម្រើសពេលចាំបាច់។
គួរបញ្ជាក់ដែរថា មកទល់ពេលបច្ចុប្បន្ននេះ រថយន្ដ Mini Cooper ដែលប្រើប្រាស់អគ្គិសនីសុទ្ធ មានតែមួយ ម៉ូដែលទេ គឺ Mini Cooper SE ដែលពេលសាកមួយពេញម្ដង អាចបើកបានចម្ងាយ ១៨៣ គីឡូម៉ែត្រ ប៉ុន្ដែវាក៏មានជម្រើសមួយទៀតជាប្រភេទ plug-in-Hybrid ផងដែរ ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!