ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរយៈការចុះផ្សាយពីសារព័ត៌មាន Drive កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ របស់អាល្លឺម៉ង់ BMW បានប្រកាសបិទដំណើរការផលិតរថយន្ដអគ្គិសនីខ្នាតតូចដំបូងបង្អស់របស់ខ្លួន ម៉ូឌែល BMW i3 នៅគ្រប់ទីផ្សារទាំងអស់លើពិភពលោក បន្ទាប់ឈរជើងលើទីផ្សារមកបានជាងមួយទសវត្ស។

យោងតាមសម្ដីអ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បានឲ្យដឹងថា រថយន្ដអគ្គិសនីខ្នាតតូច BMW i3 នេះនឹងបញ្ចប់ដំណើរការផលិតទាំងស្រុងនៅក្នុងខែ កក្កដា ឆ្នាំ ២០២២ នេះ ជាមួយនឹងលទ្ធផលការលក់ចេញ បានជាង ២៥០ ០០០ គ្រឿង ហើយផលិតកម្មចុងក្រោយនឹងបញ្ចប់នៅរោងចក្រ Leipzig ប្រទេសកំណើតរបស់ខ្លួន។

ទោះបីជា BMW i3 នឹងលែងមានវត្តមានលើទីផ្សារពិតមែន តែ BMW បានជំនួសមកវិញជាមួយឡានអគ្គិសនី ស្រដៀងគ្នានេះ ដែលមានដូចជា BMW iX1 និងចាប់ផ្ដើមផលិតក្នុងរោងចក្រ Debrecen ប្រទេសហុងគ្រី ក្នុងឆ្នាំ ២០២២ នេះ ហើយម៉ូដែលមួយទៀតគឺ BMW Mini Countryman ចាប់ផ្ដើមការផលិតនៅពាក់កណ្ដាលឆ្នាំ ២០២២ ក្នុងរោងចក្រ Spotlight Automotive ក្នុងប្រទេស ចិន និង ចេញមុខលើទីផ្សារនៅដើមឆ្នាំ ២០២៣។

គួរបញ្ជាក់ផងដែរថា បើទោះបីជាបាត់វត្តមានក៏ពិតមែន តែឈ្មោះ i3 នេះនឹងត្រូវបានប្រើលើឡានអគ្គិសនី BMW Sedan 3 series ក្នុងទីផ្សារប្រទេសចិន ដែលនឹងចេញលក់ក្នុងខែ មិនាជាមួយឈ្មោះថា BMW i3 eDrive35L។

អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Follow TikTok : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី