👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្ដៅៗ ក្រុមហ៊ុនផលិតរថយន្ដប្រណិតល្បីឈ្មោះ BMW ទើបតែបានប្រកាសបង្ហាញមុខរថយន្ដ SUV កៅអី ៣ជួរ សេរីឆ្នាំ ២០២៣ ថ្មីរបស់ខ្លួនឈ្មោះថា BMW X7 ជាមួយនឹងការរចនាម៉ូដស្អាតសង្ហា និងគ្រោងធ្លាក់មកលើទីផ្សារដំបូងនៅចុងឆ្នាំនេះ។
BMW X7 ២០២៣ មាន ៣ម៉ូដែល ម៉ូដែលស្ដង់ដារ X7 xDrive40i, X7 M60i និង Alpina XB7 ដែលមិនទាន់បានចេញមុខនៅឡើយ ដោយគ្រប់ម៉ូដែលត្រូវបានរចនាឲ្យមានរាងបែបស្រដៀងៗគ្នា តែខុសគ្នាបន្ដិចៗ ដូចជាលើកចង្កៀងមុខ មានប៉ាណាមុខធំ ដែលបង្ហាញអត្តសញ្ញាណ របស់ BMW បំពាក់កង់ទំហំ ២២ អ៊ីញ និងមានពណ៌ច្រើនជម្រើស។
សម្រាប់ម៉ូដែលស្ដង់ដារ X7 xDrive40i ត្រូវបានបំពាក់ជាមួយម៉ាស៊ីន Turbocharged ៦ ស៊ីឡាំង ចំណុះ ៣.០ លីត្រ អមជាមួយប្រព័ន្ធ Mild Hybrid Assist ថាមពល ៤៨ វ៉ុល នាំឲ្យវាផលិតកម្លាំងបាន ៣៧៥ សេះ និងជាន់បានល្បឿនពី ០ ទៅ ១០០គម ក្នុងមួយម៉ោងប្រើពេល ៥.៦ វិនាទី។
រីឯ M60i បំពាក់មាស៊ីន V8 twin-Turbocharge ស៊ីឡាំងចំណុះ ៤.៤ លីត្រ ផលិតកម្លាំងបាន ៥២៣ សេះ និងជាន់ពី ០ ទៅ ១០០គម/ម ប្រើពេលតែ ៤.៥ វិនាទី។ ចំណែកឯ Alpina XB7 ដែលចេញក្រោយគេ ប្រើម៉ាស៊ីន twin turbo V8 ដែលផលិតកម្លាំងបានដល់ទៅ ៦៣០ សេះ និងជាន់ល្បឿនពី ០ ទៅ ១០០ គម/មប្រើពេល ៤ វិនាទីប៉ុណ្ណោះ។ ក្នុងនោះគ្រប់ម៉ូដែលទាំងអស់គឺប្រើប្រាស់ប្រអប់លេខ ៨ វគ្គអូតូ។
ក្រឡេកមកផ្នែកខាងក្នុង BMW X7 បានបំពាក់អេក្រង់កុងទ័រ ទំហំ ១២.៣ អ៊ីញ ភ្ជាប់នឹងអេក្រង់កម្សាន្ដទំហំ ១៤.៩ អ៊ីញ ដែលប្រើប្រាស់ប្រព័ន្ធ BMW iDrive 8 infotainment System ថ្មីរបស់ BMW ការររចនាបែបបថតាបឡូថ្មី និងមានប្រព័ន្ធបញ្ជាច្រើនប្រភេទផងដែរ។
បើតាមការឲ្យដឹងពី សារព័ត៌មាន Car and Drive, BMW X7 2023 នេះនឹងបង្ហាញមុខលើទីផ្សារសហរដ្ឋអាមេរិក នៅចុងឆ្នាំ ២០២២ នេះ ដោយមានតម្លៃចាប់ពី ៧៨ ៨៤៥ ដុល្លារសម្រាប់ X7 ស្ដង់ដារ xDrive40i, ១០៤ ០៩៥ ដុល្លារសម្រាប់ម៉ូដែល M60i និង Alpina XB7 អាចចាប់ផ្ដើមពី ១៤៥ ០០០ ដុល្លារទៅ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង