BMW បញ្ចេញឡានចាក់អ៊ីដ្រូហ្សែន បន្ទាប់ពីធ្វើតេស្តលត់ដំក្នុងសីតុណ្ហភាព -20 °C ជោគជ័យ

អ្នកទស្សនា
391
0/ AKlasseAuto Promotion
2022-03-BMW-ix5.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email : Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

តាមរយៈការចុះផ្សាយពីវេបសាយផ្លូវការរបស់ BMW Group កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា BMW គ្រោងនឹងដំណើរការផលិតរថយន្ដ ដើរដោយចំហេះអ៊ីដ្រូសែនរបស់ខ្លួនឈ្មោះថា BMW iX5 នៅចុងឆ្នាំនេះ បន្ទាប់ពីសម្រេចលទ្ធផលល្អ ក្នុងការធ្វើតេស្ដសាកល្បងដំណាក់កាលចុងក្រោយរបស់ខ្លួន ដោយរបើកបរក្នុងសីតុណ្ហភាពក្រោមសូន្យ។ ​

រូបភាព៖ BMW iX5 Hydrogen
រូបភាព៖ BMW iX5 Hydrogen

BMW iX5 គឺជារថយន្ដគម្រូថ្មីរបស់ BMW ប្រើប្រាស់ចំហេះអ៊ីដ្រូសែនសម្រាប់ដំណើរការម៉ាស៊ីន ដែល BMW បានយកមកបង្វិកហាត់ពត់លត់ដុំ ឆ្លងកាត់ការតេស្ដសាកល្បងជាច្រើនដំណាក់កាល មានទាំងការបើកបរ ក្នុងរយះចម្ងាយឆ្ងាយ ក្នុងស្ថានភាពផ្លូវច្រើនប្រភេទ និងលក្ខខណ្ឌសីតុណ្ហភាពខុសៗគ្នាជាដើម ។

រូបភាព៖ BMW iX5 Hydrogen
រូបភាព៖ BMW iX5 Hydrogen

សម្រាប់ដំណាក់កាល ចុងក្រោយនេះគឹការបើកបរលើព្រិលទឹកកក ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងដល់ទៅ -20 °C នៅក្បែរតំបន់ប៉ូល អាក់តិច នឹងទទួលបានលទ្ធផលគាប់ប្រសើរ ដោយគ្រប់ប្រព័ន្ធទាំងអស់រាប់ពី Control Unit ដល់ធុងស្ដុកអីដ្រូសែនគឺដំណើរការល្អ ហើយចំណុចពិសេសនោះ បើទោះបីជាវាចតចោលក្នុងបរិយាកាស ត្រជាក់យូរ ក៏ម៉ាស៊ីនអាចបញ្ឆេះមកវិញបានភ្លាមៗ និងចំណាយពេលតែពី​ ៣ ទៅ ៤ នាទីប៉ុណ្ណោះ សម្រាប់ចាក់អីដ្រូសែនបំពេញធុងវិញ។ 

រូបភាព៖ BMW iX5 Hydrogen
រូបភាព៖ BMW iX5 Hydrogen

BMW Group បានបន្ថែមទៀតថាបន្ទាប់ពីបានសម្រេចការធ្វើតេស្ដជោគជ័យហើយ BMW នឹងចាប់ផ្ដើមដំណើរការផលិតម៉ូដែល iX5 អីដ្រូសែនខ្នាតតូចនេះ នៅចុងឆ្នាំ ២០២២ ព្រមទាំងសន្យាថា នឹងអភិវឌ្ឍការផលិតរថយន្ដមិនបំពុលបរិស្ថាន ដូចជា រថយន្ដដើរដោយអ៊ីដ្រូសែននេះ និងរថយន្ដអគ្គិសនី ឲ្យបានកាន់តែទូលំទូលាយជាងមុនផងដែរ។ 

អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More