👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
បន្ទាប់ពីបង្ហាញវត្តមាននៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ BYD ATTO 3 ដែលជាឡានអគ្គិសនីមានគុណភាពខ្ពស់ ទំនើប សន្សំសំចៃ បានត្រៀមខ្លួនសម្ភោធជាផ្លូវការនៅថ្ងៃទី ១៣ សីហា ឆ្នាំ ២០២២ ខាងមុខនេះ នៅមជ្ឈមមណ្ឌល The Premier Center Sok Sok អាគារ D ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៩ យប់ ។
កម្មវិធីសម្ភោធ BYD ATTO 3 នេះរំពឹងថានឹងមានភ្ញៀវកិត្តិយសដែលបានទទួលលិខិតអញ្ជើញពី BYD ចូលរួមច្រើនកុះករ ក៏ដូចជាវត្តមានថ្នាក់ដឹកនាំពីក្រុមហ៊ុន BYD និងវត្តមានអ្នកជំនាញក្នុងការធ្វើបទបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗរបស់ ATTO 3 ជាពិសេសលោកអ្នកក៏អាចធ្វើការទស្សនារថយន្តដោយផ្ទាល់ ព្រមទាំងមានឱកាសសាកសួរព័ត៌មានលម្អិតពី BYD Cambodia ក៏ដូចជាព័ត៌មានលម្អិតពីការបង់រំលស់ផងដែរ ។
អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីសម្ភោធ BYD ATTO 3 គឺ អតិថិជនដែលកក់រថយន្ត ៥០ នាក់ដំបូងនៅក្នុងកម្មវិធីនឹង ទទួលបានការបញ្ចុះតម្លៃភ្លាម ការថែមជូនកង់ហាត់ប្រាណ ផ្លាកលេខ និងដំឡើងមុខងារបិទបើកឃ្មុបក្រោយអូតូដោយឥតគិតថ្លៃ ។
គួរបញ្ជាក់ថា BYD ATTO 3 គឺជាឡានអគ្គិសនីដែលត្រូវបានរចនាតាមបច្ចេកវិទ្យាទំនើប យកគម្រូតាម “នាគរាគ” ឬ Dragon Face 3.0 និងបានបង្កើតឡើងដោយ Wolfgang Egger បំពាក់មកជាមួយចង្កៀង Crystal LED ធ្វើឲ្យឡានអគ្គិសនីមួយនេះមានមុខមាត់កាន់តែកាច ជាពិសេសប្លែកខុសពីឡានដទៃទៀត ។
អ្វីដែលកាន់តែពិសេសគឺ ATTO 3 រចនាឡើងជាមួយស្ថាបត្យកម្ម e-Platform 3.0 ដែលអភិវឌ្ឍន៍ដោយផ្ទាល់ដៃពីក្រុមហ៊ុន BYD ធ្វើឲ្យឡានអគ្គិសនី ATTO 3 សន្សំសំចៃ ទូលាយ ទំនើប ឆ្លាតវៃ កម្លាំងខ្លាំង និងសុត្ថិភាពខ្ពស់ ។
ក្នុងនោះដែរ BYD ATTO 3 បំពាក់ជាមួយម៉ូទ័រកម្លាំង 150KW ដែលស្មើនឹងកម្លាំង២០៤ សេះ ធ្វើឲ្យឡានអគ្គិសនីនេះមានសន្ទុះស្ទុះទាន់ចិត្ត និងអាចបើកបរបានល្បឿនលឿនដល់ទៅ 160km/h ជាមួយនឹងសមត្ថភាពអាចរត់ដល់ ៤៨០ គ.ម រាល់ពេលសាកថាមពលពេញម្តង ។
ចំណែកឯការដេគ័រខាងក្នុងវិញ BYD ATTO 3 រចនាបែបប្រណិត ទំនើបស៊ីវីល័យ ស្រោបដោយស្បែក ជាមួយនឹងគម្រូរចនាបែប 3D Texture អមដោយភ្លើង Ambient Light បំពាក់កៅអីស្ព័របែប Gaming ជាមួយនឹងអេក្រង់ថាច់កម្រិត Full HD អាចបង្វិលផ្តេក/បញ្ឈរបាន ជាពិសេសមានដំបូលបើកបែប ឥPanoramic Moonroof ដើម្បីឲ្យមានពន្លឺធម្មជាតិចូលក្នុងឡាន ។
BYD ATTO 3 បំពាក់ជាមួយបច្ចេកវិទ្យាទំនើបជាច្រើនដើម្បីជំនួយការបើកបរកាន់តែងាយស្រួល រួមមានកាមេរ៉ា ៣៦០ ដឺក្រេ អាចបង្ហាញរូបភាពជាលក្ខណៈ 3D, មុខងារកំណត់ល្បឿនតាមរថយន្តខាងមុខ Full Speed Range Cruise Control, មុខងារជាន់ហ្រ្វាំងស្វ័យប្រវត្តិពេលមានអាសន្ន, មុខងាររក្សាឡាននៅកណ្តាលគន្លង និងមុខងារចាប់ស្លាកសញ្ញាចរាចរណ៍ជាដើម ។
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ កុំភ្លេចទៅចូលរួមកម្មវិធីសម្ភោធ BYD ATTO 3 ឲ្យបានច្រើនកុះករ ដើម្បីបានឃើញរូបរាងមុខមាត់រថយន្តដោយផ្ទាល់ ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង BYD Cambodia តាមរយៈហ្វេសប៊ុកផេក ឬលេខទូរស័ព្ទ 017 555 924
រូបភាពបន្ថែមពី BYD ATTO 3 :
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ