កាលពីថ្ងៃទី ២៧ និង ២៨ ខែមេសាកន្លងទៅថ្មីៗនេះ ព្រឹត្តការណ៍ពិព័រណ៌រថយន្ដធំបំផុតដែលមិនធា្លប់មានកន្លងមកនៅកម្ពុជា Auto Show 2024 បានប្រព្រឹត្តទៅយ់ាងរលូន ជាមួយនឹងការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលក្នុងនោះមានការដាក់បង្ហាញរថយន្ដប្រេនល្បីៗ ដែលកំំពុងតែមានប្រជាប្រិយភាព ពីសំណាក់អតិថិជននៅកម្ពុជាដូចជា Ford, Toyota, Hyundai, Mitsubishi, Land Rover, GAC, Changan ក្រុមហ៊ុនរថយន្ដអគ្គិសនីដូចជា BYD, Tesla, Aion និងក្រុមហ៊ុនល្បីៗជាច្រើនទៀត, ក្នុងនោះក៏មានការប្រគំតន្ដ្រីធំដែលមានការចូលរួមពីតារាល្បីៗជាច្រើនរូប និង កន្លែងកម្សាន្ដសម្រាប់ក្មេងៗលេង ដែលរៀបចំឡើងលើផ្ទៃដីជិត ១០០០ ម៉ែត្រការ៉េ។ រូបភាព
កម្មវិធី Auto Show 2024 នេះ បានប្រារព្ធឡើងនៅអគារ The Premier Centre Sen Sok ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ខមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងការចូលរូមពីបងប្អូនប្រជាពលរដ្ឋមកទស្សនា ក៏ដូចជា ស្វែងយល់ពីរថយន្ដ បច្ចេកវិទ្យាថ្មីៗ ជាពិសេសគឺការស្វែងយល់ពីរថយន្ដអគ្គិសនីតែទើបតែមានសន្ទុះការប្រើប្រាស់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ព្រមទាំងសេវាកម្មផ្សេងៗដូចជា ការបញ្ចុះតម្លៃ ការរផ្ដល់ជូនកញ្ចប់សេវាកម្ម និងវត្ថុអនុស្សាវរីយ៍ នៅស្ដង់បង្ហាញនីមួយៗ ព្រមទាំងចូលរួមស្ដាប់នូវបទបង្ហាញពិសេសពីសំណាក់តំណាងក្រុមហ៊ុននីមួយៗទៅលើ spec រថយន្ដ និងម៉ូដែលរថយន្ដថ្មីៗដែលក្រុមហ៊ុនត្រៀមនឹងយកមកកាន់ទីផ្សារកម្ពុជាផងដែរ។
ក្នុងនោះដែរ តាមរយៈលោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍអាជីវកម្មបានឲ្យដឹងថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីឲ្យក្រុមហ៊ុនផលិតរថយន្ដម៉ាកល្បីៗទាំងអស់ ចូលរួមផ្សព្វផ្សាយ បង្ហាញផលិតផល និងសេវាកម្មបស់ខ្លួន ទៅកាន់អតិថិជន ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុនក្រៅប្រទេស និងអ្នកចែកចាយរថយន្ដផ្សេងៗ ក្នុងការបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុន និងអតិថិជន អ្នកប្រើប្រាស់ឲ្យងាកមកប្រើរថយន្ដថ្មីៗ សុទ្ធល្អត្រឹមត្រូវពីខាងក្រុមហ៊ុនផ្ទាល់ ដែលមានភាពច្បាស់លាស់លើការធានា សេវាកម្មថែទាំ សុវត្ថិភាព និងតម្លៃលើទីផ្សារ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យយានយន្តក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ជាពិសេសយានយន្ដអគ្គិសនី ដោយសារតែ ការយល់ដឹងច្រើនរបស់ប្រជាពលរដ្ឋកម្ពុជា និងខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី លើការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ដែលធ្វើឲ្យកម្ពុជាបច្ចុប្បន្នមានការកើនឡើងនូវចំនួនក្រុមហ៊ុននាំចូលរថយន្ត ក៏ដូចជា ក្រុមហ៊ុនតម្លើងរថយន្ត ផងដែរ ដែលជួយលើកតម្កើងដល់កំណើនសេដ្ឋកិច្ច ផ្ដល់ឱកាសការងារ និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ The Premier Centre Sen Sok
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!