👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីថ្ងៃទី ២៦ មេសា កន្លងទៅនេះ ឯកឧត្តមទេសរដ្ខមន្ដ្រី ស៊ុន ចាន់ថុល ក្នុងដំណើរទស្សនកិច្ចលើ
គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
បានឲ្យដឹងថា
ផ្លូវល្បឿនលឿននេះនឹងបើកឲ្យប្រជាប្ររដ្ឋធ្វើដំណើរបានសេរីឥតគិតថ្លៃជាការសាកល្បងរយៈពេល ១ ខែ
។

រូបភាព៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ បានចាប់ផ្ដើមការសាងសង់
កាលពីខែកក្កដា ឆ្នាំ២០១៩
ស្ថិតក្រោមប្រតិបត្តិរបស់ក្រុមហ៊ុនសាវជិវកម្មស្ពានថ្នល់ចិន
ក្រុមហ៊ុន PPSHV Expressway Co., Ltd, ក្រុមហ៊ុន CRBC (China Road and Bridge Corporation), និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD ក្នុងថវិកាវិនិយោគប្រមាណ ២ ០១៩ លានដុល្លារ មាន
ប្រវែងសរុប
១៨៧.០៥ គម ដែលពេលនេះបានសម្រេចការសាងសង់ ៩០.៩៥% ហើយ និងគ្រោងបង្ហើយនៅខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។

រូបភាព៖ គម្រូផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
ឯកឧត្តមបានបន្ថែមទៀតថា សម្រាប់ផ្លូវល្បឿនលឿននេះ ក្រុមហ៊ុនដៃគូ នឹងអនុញ្ញាតឲ្យអ្នកធ្វើដំណើរ ប្រើប្រាស់បានដោយសេរី ឥតគិតថ្លៃចំនួន ១ខែដំបូង ដើម្បីជាការសាកល្បង គុណភាព និងផាសុខភាពផ្លូវ បន្ទាប់មកក្នុងឆ្នាំទី ១ នៃការប្រើប្រាស់ គឺគិតថ្លៃសេវា ១២ដុល្លារ ក្នុងការធ្វើដំណើរ ១ ជើង
ដែលឯកឧត្តម បានលើកឡើងថាវាជាតម្លៃសមរម្យមួយសម្រាប់ការប្រើប្រាស់ព្រោះថា បើប្រៀបជាមួយផ្លូវល្បឿនលឿនស្រុកគេដែលគិត ១០សេនក្នុងមួយគីឡូម៉ែត្រនោះ សម្រាប់ផ្លូវនេះហោចណាស់ក៏ត្រូវចំណាយពី ១៨ ទៅ ១៩ ដុល្លារដែរ ម្យ៉ាងទៀត បើសិនជាបងប្អូនប្រជាពលរដ្ឋជ្រើសប្រើផ្លូវធម្មតា អាចនឹងចំណាយពេលយូរ គ្មានសុវត្ថិភាព និងផាសុខភាពពេលបើកបរ ដូចនេះនេះជាតម្លៃមួយដែលអ្នកធ្វើដំណើរគួរពិចារណា។

រូបភាព៖ ការសាងសង់ទីតាំងសម្រាប់សម្រាកលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
ផ្លូវនេះត្រូវបានចែកចេញជា ៤គន្លង ទៅមក តភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាត់ខេត្តកណ្ដាល កំពង់ស្ពឺ កោះកុង ទៅបញ្ចប់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុប្រសព្វនឹងផ្លូវជាតិលេខ ៤ បើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចកាត់បន្ថយរយះពេលការបើកបរ ពីភ្នំពេញទៅព្រះសីហនុត្រឹម ២ម៉ោង។

រូបភាព៖ ទីតាំងត្រួតពិនិត្យ និងប្រតិបត្ដិការសមាសធាតុផ្សំសម្រាប់សាងសង់ផ្លូវ
ឯកឧត្តមកទេសរដ្ឋមន្ដ្រីបានបញ្ជាក់ដែរថា នៅលើផ្លូវល្បឿនលឿននេះមាន ទីតាំងសម្រាកចំនួន ៦ កន្លែងនៅអមសងខាងផ្លូវ ដែលជាប្រជុំទីតាំងដូចជា ចំណតឡាន កន្លែងចាក់សាំង កន្លែងម្ហូបអាហារ កន្លែងសក្ការៈ បន្ទប់ទឹក ជាដើម ជាពិសេស គឺមានស្ថានីយ៍សម្រាប់សាកឡានអគ្គិសនីពីរសងខាង ប្រចាំទីតាំងនីមួយៗផងដែរ សម្រាប់អ្នកដំណើរប្រើប្រាស់ឡានអគ្គិសនី ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី