ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនីអង្គរ ដែលមានមានភាពល្បីល្បាញនៅក្នុងអំឡុងឆ្នាំ២០១០ មកដល់ពេលបច្ចុប្បន្ននេះ បានបង្ហើបប្រវត្តិមិនធម្មតារបស់ឡានមួយនេះ តាំងពីចាប់ផ្តើមបាតដៃទទេ រហូតមានភាពល្បីល្បាញដល់សារព័ត៌មានបរទេសជាច្រើន ។
ជុំវិញការផលិតឡានអគ្គិសនីក្នុងស្រុកនេះ ស្ថានិក លោក ញាន ផល្លឹក បានឲ្យដឹងថា ឡានអង្គរត្រូវបានចាប់ផ្តើមផលិតតាំងពីឆ្នាំ ២០០៣ មកម្លេះ ដោយឡានដំបូងលោកបានដាក់ឈ្មោះថា ឡានអង្គរទី១
រូបភាព៖ Angkor Car First Varaint (Angkor Car)
ក្រោយមកទៀតនៅក្នុងឆ្នាំ ២០០៤ បន្តផលិតបានឡានអង្គរទី២ ដល់ឆ្នាំ ២០១៣ ឡានអគ្គិសនីខ្មែរ បានចាប់ផ្ដើមបង្ហាញដោយលោកផ្ទាល់ កាន់តែល្បីល្បាញដល់សារព័ត៌មានក្នុងស្រុក និងក្រៅស្រុក។
រូបភាព៖ Angkor Car Third Varaint (Angkor Car)
គួររំឭកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ ត្រូវបានផលិតឡើងមាន ៦ជំនាន់មកហើយ មានដូចជា រថយន្តអង្គរ ២០០៣, រថយន្តអង្គរ ២០០៤, រថយន្តអង្គរ ២០១០, រថយន្តអង្គរ EV ២០១៣, រថយន្តអង្គរ EV ២០១៤ និងរថយន្ដអង្គរ EV ២០១៨ ឈ្មោះថា Golf Car ដែលមានការរចនារូបរាងខុសពីស៊េរីមុនៗ។
រូបភាព៖ Angkor Car First EV Variant (Angkor Car)
ក្នុងនោះដែរ ម៉ូតូអគ្គិសនីអង្គរ ២០១៥ បានចាប់បដិសន្ធិឡើងនៅថ្ងៃទី ១៣ មិនា ឆ្នាំ ២០១៤ និងសម្រេចរួចរាល់នៅថ្ងៃទី ២៩ សីហា ឆ្នាំ២០១៤ ។
រូបភាព៖ Angkor Electric Motor (Angkor Car)
“ពេលធ្វេីឡានដោយដៃ មិនស្រួលដូចពេលគិតទេ ត្រូវចំណាយពេលជិត១ឆ្នាំ ឬជាង១ឆ្នាំ ទេីបធ្វេីបាន ១គ្រឿងៗ មិនស្រួលដូចអ្នកគិត និងអ្នកថានោះទេ” នេះបើតាមការលើកឡើងរបស់លោក ញាន ផល្លឹក ។
បន្ថែមពីនេះទៀត លោកបានបង្ហើបពីអតីតកាល តាមរយៈទំព័រហ្វេសប៊ុកផេក Angkor Car លោកធ្លាប់ទទួលបានមតិយោបល់មួយចំនួន ពីប្រជាពលរដ្ឋខ្មែរថា "ហេតុអ្វីបានជាលោកបង្កើតឡានមកមិនដូចគេ?"
រូបភាព៖ អ្នកកាសែតជនជាតិជប៉ុនចុះមកធ្វើបទសម្ភាសជាមួយម្ចាស់ស្ថាបនិកឡានអង្គរ (Angkor Car)
តែផ្ទុយគ្នាស្រឡះពីបងប្អូនខ្មែរយើងអ្នកកាសែតជនជាតិជប៉ុនមួយរូប បាននិយាយដូចមើលឃើញកាលពីជាង១០ឆ្នាំមុន មកកាន់ស្ថាបនិកឡានអង្គរខ្មែរថា
“ឡានអង្គរឆ្នាំ ២០១០ នេះបានបំពាក់បច្ចេកវិទ្យាទំនើប ដែលជប៉ុនគ្រោងផលិតនៅអនាគតឆ្នាំ ២០២០-២០៣០”។
រូបភាព៖ កម្មវិធីបញ្ជាតាមទូរសព្ទ (Angkor Car)
ស្ថាបនិករូបនេះបញ្ជាក់ថា ឡានអង្គរអគ្គិសនីឆ្នាំ ២០១៤ គឺធ្វេីចេញពីបេះដូង និងដៃសុទ្ធសាធ១០០% ជាពិសេសឡាននេះ មិនប្រេីប្រាស់សោរ ឬស្មាតឃី (Smartkey) មិនមានដៃសំរាប់បេីកទ្វារ និងរន្ធសំរាប់ចាក់សោរនោះទេ គឺប្រេីកម្មវិធីបញ្ជា តាមទូរសព្ទដៃដែលមានដូចជា មុខងារបញ្ជាឲ្យបញ្ឆេះ និង ពន្លត់ម៉ាសុីន, មុខងារ បេីកបិទទ្វារ ឆ្វេងស្ដាំ ទ្វារក្រោយ និងបេីកកន្លែងសាកភ្លេីងជាដើម ជាពិសេសគឺ មុខងារបញ្ឆេះម៉ាស៊ីនដោយប្រេីក្រយ៉ៅដៃ។
រូបភាព៖ Angkor Car Second EV Variant (Angkor Car)
ក្នុងនោះដែរ អ្នកយកព័ត៌មានទូរស្សន៍ CNN មួយរូប កាលពីឆ្នាំ២០០៤ លោក Aneesh Raman បានព្យាយាមទាមទាររកភស្ដុតាងមកបញ្ជាក់ថាលោក ញាន ផល្លឹក គឺពិតជាម្ចាស់រថយន្តអគ្គិសនី បង្កើតឡើងដោយដៃដ៏អស្ចារ្យនេះពិតមែន។ ពេលនោះ លោកពូ បានបង្ហាញរូបថតជាង៣០០សន្លឹក និងកាសែតវីដេអូ ដែលបានថតអំឡុងពេលចាប់ផ្ដើមផលិតរថយន្តអង្គរអគ្គិសនីនេះឡើង។
រូបភាព៖ អ្នកកាសែតបរទេស ចុះមកសម្ភាសលោកពូ ផល្លឹកពីឡានអង្គរ (Angkor Car)
នៅក្នុងឆ្នាំ ២០១០ លោក Robert Hetkamper អ្នកយកព័ត៌មានទូរទស្សន៍អាឡឺម៉ង់ ARD បានដាក់ឈ្មោះឲ្យឡានអង្គរថា “ឡានស្គាល់ម្ចាស់” ដោយសារឡាននេះមានសមត្ថភាពពិសេស មិនអនុញ្ញាតឲ្យនរណាក្រៅពីម្ចាស់របស់ខ្លួនបើកទ្វារបានឡើយ។ រឹតតែពិសេសជាងនេះទៅទៀតនោះគឺ ឡាននេះចេះនិយាយប្រាប់កុំឲ្យបិតបើកទ្វាខ្លាំងៗពេក។
រូបភាព៖ ផ្នែកខាងក្នុងឡានអង្គរ (Angkor Car)
គួរបញ្ជាក់ដែរថា ពេលថ្មីៗនេះដែរ លោកបានបង្ហាញវីដេអូខ្លីមួយ ពីការដំឡើងផ្លឹតទឹកថ្មី ដាក់ចូលឡានក្រុងដំបូង ប្រើប្រាស់ដោយថាមពលអគ្គិសនី និងសូឡា ១០០% ធ្វើដោយដៃផ្ទាល់ លើសពីនេះទៅទៀត លោកក៏បានបង្ហើបដំណឹង ពីការចាប់ផ្ដើមផលិតកង់បីបរិស្ថានសេរីឆ្នាំ ២០២២ ដែលដំណើរការដោយសូឡា និងអគ្គិសនីក្នុងពេលឆាប់ៗខាងមុខនេះ៕
រូបភាព៖ ឡានក្រុងអង្គរ ប្រើ សូឡា និងអគ្គិសនី (Angkor Car)
អត្ថបទដោយ៖ ថាវី
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ
រថយន្តអគ្គិសនី Maxus Mifa9 សម្រេចបាននូវសម្ធិទផលលក់ដាច់ជាខ្លាំងលើសរថយន្តដទៃនៅហុងកុង និងប្រទេសថៃ
ក្ដៅៗ Highlander 2025 ចេញលក់ជាផ្លូវការហើយ ខណៈតម្លៃធូរជាងស៊េរីឆ្នាំ 2024 ដល់ទៅ 2ពាន់ដុល្លារជាងឯណោះ
Nissan ចាប់ដៃជាមួយក្រុមហ៊ុន Forsberg Racing ចាយពេល 6ខែដើម្បីផលិត Frontier Tarmac រាងជា Sport Truck សម្រាប់ Drift