បន្ទាប់ពីការបើកដំណើរការរផ្លូវល្បឿនទី ១ ភ្នំពេញ-ព្រះសីហនុ កាលពីខែមុន ទទួលបានជោគជ័យ និងមានការប្រើប្រាស់ច្រើនពីប្រជាពលរដ្ឋ គួរឲ្យកត់សម្គាល់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១០ វិច្ឆិកា នេះ បានចុះហត្ថលេខា លើគម្រោងសាងសង់ផ្លូវល្បឿនលឿនទី ២ ភ្ជាប់ពីភ្នំពេញ ទៅ បាវិត (ស្វាយរៀង) ជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន (CRBC) ដែលចាប់ផ្ដើមការដ្ឋានសាងសង់ឆ្នាំ ២០២៣នេះ។
តាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឲ្យដឹងថា៖
“ផ្លូវនេះមានចម្ងាយ ១៣៨ គម ប៉ុន្ដែមានស្ពានឆ្លងទន្លេ មេគង្គ ដ៏វែងមួយដែលទាំងស្ពាន និងផ្លូវ (ភ្ជាប់ទៅស្ពាន) ប្រហែល ៥ គីឡូម៉ែត្រ ហើយថវិកាដែលបានគ្រោងទុក ប្រហែល ១.៦៣៨ លាន(ដុល្លារ )និងសង្ឃឹមបើកការដ្ឋាននៅពាក់កណ្ដាលឆ្ឆ្នាំ ២០២៣ និងបញ្ចប់នៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧ ឲ្យចប់ ប្រហែលនឹងផ្លូវល្បឿនលឿនពីក្រុង ហូជីមិញ មក ម៉ុកប៉ៃ បាវិត ដើម្បីតភ្ជាប់នឹងផ្លូវល្បឿនលឿនរបស់យើង”
ស្របជាមួយគ្នានេះផងដែរ ឯកឧត្តមកទេសរដ្ឋមន្ដ្រី ក៏បានលើឡើងដែរថា ក្នុងកិច្ចសំណេះសំណាល ជាមួយរដ្ឋមន្ដ្រីក្រសួងដឹកជញ្ចូនថ្មី របស់វៀតណាម កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកប៉ៃ គ្រោងនឹង ចាប់ផ្ដើមសាងសង់ចុងឆ្នាំ ២០២២ ហើយបញ្ចប់នារង្វង់ចុងឆ្នាំ ២០២៦ ឬ ដើមឆ្នាំ ២០២៧ នេះដូចគ្នា និងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែរ ដោយឯកឧត្តមបានបន្ថែមទៀតថា សម្រាប់ទីតាំង តភ្ជាប់ អាចនឹងស្ថិតត្រង់បង្គោលគីឡូម៉ែត្រលេខ ១៦៤ តែខាងវៀតណាម នឹងផ្ដល់ព័ត៌មានជាលាយលក្ខណ៍អក្សរ ប្រាប់ពីទីតាំងពិតប្រាកដមកដល់កម្ពុជា ដើម្បីរៀបចំគូរប្លង់ ទិញដី ឲ្យបានត្រឹមត្រូវ ចំទីតាំងដែលតភ្ជាប់ជាមួយគ្នា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានលើកឡើង ពីសារសំខាន់នៃផ្លូវល្បឿនលឿននេះ ដែលនឹងក្លាយជាផ្លូវអាស៊ានលេខ ១ តភ្ជាប់ពី ចិន មីយ៉ាន់ម៉ា ថៃ កម្ពុជា និង វៀតណាម ដោយពង្រីកពី ២ គន្លងទៅ ៤ គន្លង ពីប៉ោយប៉ែត មកភ្នំពេញ និងភ្ជាប់ពីភ្នំពេញទៅបាវិត តាមរយៈផ្លូវល្បឿនលឿនទី ២ នេះផងដែរ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងដឹកទំនិញពី ចិន មកកម្ពុជា និងវៀតណាម ឆ្លងកាត់បានរលូន ដោយហេតុថា កម្ពុជា ជាមជ្ឈមណ្ឌលកណ្ដាលនៃពាណិជ្ជកម្មទន្លេមេគង្គស្រាប់។
អត្ថបទ៖ Andra
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!