ជិតបានប្រើហើយ! ក្រសួងសាធារណការ ថាផ្លូវល្បឿនលឿន ឥឡូវធ្វើរួចបាន ៩៦% និងត្រៀមដាក់ឲ្យប្រើសាកល្បងឆាប់ៗនេះ

អ្នកទស្សនា
109
0/ AKlasseAuto Promotion
wa2.jpg

ថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដំណើរការ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំំពេញ-ព្រះសីហនុ បច្ចុប្បន្ននេះ សម្រេចបាន ៩៦.៦០% ដោយពេលនេះក្រសួងកំពុង​តែត្រួតពិនិត្យកែសម្រួលចំណុចមានបញ្ហា និងបង្ហើយការងារដែលនៅសេសសល់ ដើម្បីត្រៀមដាក់ឱ្យដំណើរការសាកល្បងនៅពេលឆាប់ៗនេះ ។

<i>ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ</i>
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

យោងទៅតាមខ្លឹមសារ នៃកិច្ចប្រជុំ​ត្រួតពិនិត្យលើចំណុចត្រូវធ្វើឱ្យប្រសើរឡើងវិញ និងការងារដែលនៅសេសសល់សម្រាប់ផ្លូវល្បឿននេះ នៅទីស្ដីការ ក្រសួងសាធារណការ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានថ្លែងការកោតសរសើរ ដល់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលបានអនុវត្តការងារសាងសង់ផ្លូវនេះ បានលឿនជាង ជាងពេលដែលបានគ្រោងទុកក្នុងកិច្ចសន្យា។ 

<i>ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំត្រួតពិនិត្យបង្ហើយផ្លូវល្បឿនលឿន</i>
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំត្រួតពិនិត្យបង្ហើយផ្លូវល្បឿនលឿន
<i>ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ</i>
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ក្នុងនោះដែរ ឯកឧត្តមកក៏បាន បន្ថែមទៀតថា ចំពោះទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជាអ្នកទទួលបន្ទុក ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។

<i>ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ</i>
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

គួររំឭកថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ មានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់បើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ ដែលគិតមកដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ សម្រចបាន ៩៦,៦០%ហើយ។ ផ្លូវនេះ នឹងក្លាយជាផ្លូវល្បឿនលឿនដំបូងបំផុត នៅកម្ពុជា ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចម្ងាយពីរាជធានីភ្នំពេញ ទៅ ក្រុងព្រះសីហនុ ដែលចាយពេលជាមធ្យម ប្រាំម៉ោង ចុះមកនៅប្រមាណ ពីរម៉ោងប៉ុណ្ណោះ លើសពីនេះវាក៏ជួយកាត់បន្ថយ លើថ្លៃចំណាយពេលធ្វើដំណើរ និងថ្លៃដឹកជញ្ជូនផងដែរ។ 

<i>ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ</i>
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
<i>ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ</i>
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

អត្ថបទ៖ Andra 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More