ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ក្រោយពីកម្ពុជាបានស្វាគមន៍រោងចក្រផ្គុំ និងដំឡើងរថយន្ដធំៗ ចំនួន ៣ កាលពីខែវិច្ឆិកា ២០២១កន្លងទៅ ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for Development in Cambodia) ទើបតែបានអនុម័តចេញវិញ្ញានបនបត្រចុះបញ្ជីសំណើរវិនិយោគទុនដល់ក្រុមហ៊ុន សាងសង់រោងចក្រផ្គុំ និងតម្លើងរថយន្ដថ្មី ១ ទៀតហើយ។
កាលពីថ្ងៃទី ១៧ ខែកុម្ភៈកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគទុនជាច្រើនដែលក្នុងនោះ មានសំណើរវិនិយោគទុនពីក្រុមហ៊ុន ឧស្សាហកម្មរថយន្ត K (CAMBODIA) CO., LTD ក្នុងគម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ដ ISUZU ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសរុបជាទុនវិនិយោគប្រមាណ ៧.៣ លានដុល្លារអាមេរិក ព្រមអាចស្រូបយកកម្លាំងពលកម្មបានចំនួន ១៦៦ កន្លែង។
គួររំឭកដែរថា ពេលនេះប្រទេសកម្ពុជាមានក្រុមហ៊ុនវិនិយោគទុនសាងសង់រោងចក្រផ្គុំ និងតម្លើងរថយន្ដចំនួន ៤ ហើយ ដែលមានដូចជា ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd., ផ្ដោតលើរថយន្ដ Ford, ក្រុមហ៊ុន HGB Motor, ក្រុមហ៊ុន EM Automobile Co., Ltd., ផ្ដោតលើរថយន្ដធុនធ្ងន់ និង ក្រុមហ៊ុន K (CAMBODIA) CO., LTD ដែលទើបទទួលបានការអនុញ្ញាតថ្មីៗនេះ។ ទាំងនេះសរបញ្ជាក់ ឲ្យឃើញថា វិស័យឧស្សាហកម្មយានយន្ដក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងតែរីកដុះដាលជាលំដាប់។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព