ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ថ្លែងក្នុងកម្មវិធីជួបសំណេះសំណាល និងចែកមួកការពារសុវត្ថិភាពជូនដល់មន្ដ្រីរាជការ កាលពីថ្ងៃទី ២ខែកុម្ភៈ កន្លងទៅ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្រើនរំឭកដល់អ្នកប្រើប្រាស់យានជំនិះ គ្រប់រូបធ្វើការប្រុងប្រយត្ន័ខ្ពស់ពេលធ្វើដំណើរតាមដងផ្លូវ ដោយសារតែមួយឆ្នាំៗ ថវិកាជាតិ ជាង ៤៥០ លានដុល្លារអាមេរិក ត្រូវខាតបង់ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ។
បើយោងតាមស្ថិតិសិក្សាពី កម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) បានឲ្យដឹងថា ទឹកប្រាក់ជាង ៤៥០ លានដុល្លារនេះត្រូវចំណាយលើថ្លៃមន្ទីរពេទ្យ ទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិជាតិដែលទទួលរងការខូចខាត ។
ឯកឧត្តមក៏បានលើកឡើងអំពីការរៀបចំ វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកសំដៅជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ឲ្យនៅកម្រិតទាបបំផុត។
ក្នុងនោះដែរ ឯកឧត្តមក៏បានជម្រាបជូនពីកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងគូឯកជនក្នុងការទិញមួកសុវត្ថិភាពប្រមាណ ៨ម៉ឺនមួកចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និង ការចែកផ្លាកសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដោយឥតគិតថ្លៃ នៅតាមរយៈគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ពេលយប់ ព្រមជាមួយនឹង ការរៀបចំស្ពតវីដេអូ ស្ពតអប់រំខ្លីៗ ទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ និងសីលធម៌ក្នុងការបើកបរផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី