ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានប្រកាសពីទំនើបកម្មនៃ ប្រព័ន្ធស្វ័យប្រវត្តិកម្មឆៀកឡានជំនាន់ទី ២ដែលនឹងដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។
ក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តមបាន រៀបរាប់ថា ប្រព័ន្ធស្វ័យប្រវត្តិកម្មឆៀកឡានជំនាន់ទី២ និងបន្ថែមនូវមុខងារសំខាន់ៗ ដើម្បីអោយកាន់តែមានភាព ងាយស្រួល និងរហ័សជាងមុន ដើម្បីសម្រួលដល់សេវាសាធារណៈនៃក្រសួងសាធារណការនិងដឹកជញ្ចូន។
ឯកឧត្តមបានមានប្រសាសន៍ថា៖ « សូមជម្រាបជូនថា បន្តិចទៀតយើងនិងធ្វើការអោយប្រសើរថែមទៀត ទំនើបកម្មថែមទៀត នូវប្រព័ន្ធស្វ័យប្រវត្តិកម្មយើងដែលហៅថាជំនាន់ទី២ ទាក់ទងនិងប្រព័ន្ធឆៀកយើងនេះ គឺថាបងប្អូនឥតចាំបាច់បំពេញឯកសារឬពាក្យស្នើរសុំទេ បងប្អូនដែលមានផ្លាកលេខហើយ គ្រាន់តែយកកាតគ្រី ទៅកន្លែងធនាគារដែលជាដៃគូយើងក៏បាន បងប្អូនអាចទៅវាយព័ត៌មានចូល កាតគ្រីចូល នោះព័ត៌មាននិងចូល ទៅខាងមណ្ឌលយើងហើយ។ បងប្អូនគ្រាន់តែព្រីនវិក័យបត្រចេញទៅ បង់ថវិកាហើយ យកវិក័យបត្រទៅមណ្ឌល ឆៀកយើង នោះមន្ត្រីយើងនិងព្រីនហ្វម (ទម្រង់បែបបទ) ហើយឡានអាចចូលឆៀកតែម្តង »។
លើសពីនេះ អ្នកអាចចូលទៅដាក់ពាក្យស្នើរសុំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបាន ដោយខ្លួនឯងតាមរយៈគេហទំព័រនៅលើហ្វេកប៊ុកក្រសួងសាធារណការ និងដឹកជញ្ចូន។
គួរបញ្ជាក់ដែរថា ទោះបីប្រជាពលរដ្ឋមិនអាចបំពេញតាមប្រព័ន្ធអនឡាញបាន អ្នកក៏អាចមកឆៀកនៅ មណ្ឌលឆៀកផ្ទាល់ក៏បាន។
អត្ថបទដោយ៖ មុីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី