👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រសួងសាធារណការ និងដឹកជញ្ចូនកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នៅរយៈពេល ៣ឆ្នាំទៅមុខទៀត កម្ពុជានឹងមានស្ថានីយ៍សាកអាគុយឡានអគ្គិសនីច្រើនជាង ៣០០ កន្លែងបន្ថែមទៀត ដើម្បីសម្រួល នឹងលើកកម្ពស់ការប្រើប្រាស់ ឡានអគ្គិសនីនៅកម្ពុជា។
រូបភាព៖ ឯកឧត្តម ឈួន វ៉ន់ ក្នុងកម្មវិធីសិក្ខាសាលាផ្ទៃក្នុង ស្ដីពីការរៀបចំផែនទីសាងសង់ស្ថានីយ៍សាកថាមពលឡានអគ្គិសនីនៅកម្ពុជា
តាមរយៈសិក្ខាសាលាផ្ទៃក្នុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពីការរៀបចំផែនទីចង្អុលផ្លូវសម្រាប់លើកកម្ពស់ការ សាងសង់ស្ថានីយ៍សាកថាមពលឡានអគ្គិសនីនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាមានមានឧបរណ៍សាកអាគុយឡានអគ្គិសនីចំនួន ៥ គ្រឿង ហើយ ដែលក្នុងនោះ ៤ គ្រឿង ជាជំនួយពីអង្គការ សហប្រជាជាតិដើម្បីការអភិវឌ្ឍ ឬ UNDP និង ១ គ្រឿងទៀតជារបស់ក្រុមហ៊ុនប្រេងឥន្ធនៈ Chevron ដែលក្នុងនោះ ក្រុមហ៊ុនក៏មានផែនការដំឡើងឧបករណ៍សាកថាមពលឡានអគ្គិសនីនេះ ឲ្យបាន ៣០០ គ្រឿងបន្ថែមទៀតនៅរង្វង់ ៣ឆ្នាំ ខាងមុខផងដែរ។
រូបភាព៖ កម្មវិធីសិក្ខាសាលាផ្ទៃក្នុង ស្ដីពីការរៀបចំផែនទីសាងសង់ស្ថានីយ៍សាកថាមពលឡានអគ្គិសនីនៅកម្ពុជា
លើសពីនេះ ដៃគូឯកជនរបស់ក្រសួងឈ្មោះថា China Chamber of Commerce ក៏បានសន្យាផ្ដល់ស្ថានីយ៍បញ្ចូល ថាមពលឡានអគ្គិសនីចំនួន ១០ កន្លែងផងដែរ ជាជំហានដំបូងដើម្បីគាំទ្រការប្រើប្រាស់ឡានអគ្កិសនីនៅកម្ពុជា ។
ក្នុងនោះដែរ ក្រសួងក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនប្រេងឥន្ធនៈធំៗ ៥ នៅកម្ពុជា ដូចជា ក្រុមហ៊ុន Sokimex, ក្រុមហ៊ុន Tela Cambodia, ក្រុមហ៊ុន Caltex, ក្រុមហ៊ុន PTT, និងក្រុមហ៊ុន Total ស្ដីអំពីការដំឡើងឧបករណ៍សាកអាគុយ ឡានអគ្គិសនីនៅតាមស្ថានីយ៌ប្រេងឥន្ធនៈទាំងនេះផងដែរ។
រូបភាព៖ កម្មវិធីសិក្ខាសាលាផ្ទៃក្នុង ស្ដីពីការរៀបចំផែនទីសាងសង់ស្ថានីយ៍សាកថាមពលឡានអគ្គិសនីនៅកម្ពុជា
គួររំឭកថា ក្រៅពីនេះ ដើម្បីឆ្ពោះទៅរកគោលនយោបាយអគ្គិសនីភាវូបនីយកម្មយានយន្ដដើម្បីអនាគតបៃតងសម្រាប់កម្ពុជា ដែលទើបតែបានអនុម័តកន្លងមក ក្រសួងក៏បានដាក់ការស្នើដល់រដ្ឋាភិបាលលើយុទ្ធសាស្រ្ដផ្សេងៗ ដូចជា ការកាត់បន្ថយពន្ធ មួយចំនួនសម្រាប់ឡានអគ្គិសនី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមានពង្រាយស្ថានីយសាកអាគុយឡានអគ្កិសនីទូទាំងប្រទេស ការនាំចូលឡានអគ្គិសនីគុណភាព មានកន្លែងផ្ដល់សេវា គ្រឿងបន្លាស់ និងកន្លែងចោលអាគុយត្រឹមត្រូវ ធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!