ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ក្នុងពេលថ្មីៗនេះ កម្ពុជា បានបង្ហើបផែនការចំនួន ៣ធំៗ ដើម្បីឆ្ពោះទៅរកអនាគតបៃតងនៅក្នុងប្រទេសកំណត់ឲ្យបានត្រឹមឆ្នាំ ២០៤០ ខាងមុខនេះ រាប់ចាប់ពីការកាត់បន្ថយពន្ធឡានអគ្គិសនី គោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឲ្យប្រើប្រាស់ឡានអគ្គិសនី និងការសាងសង់ស្ថានីយ៍សាកអាគុយឡានអគ្គិសនីជាដើម ។
ជុំវិញបញ្ហានេះ ដោយយោងទៅតាមគោលនយោបាយ «អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» ដែលទើបបានចុះអនុម័តកាលពីពេលថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងគិតគូររៀបចំការកសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីនៅតាមបណ្ដារាជធានី ខេត្ត មួយចំនួន ព្រមទាំងចាប់ផ្ដើមចុះសិក្សាលទ្ធភាពដំឡើងទីតាំងស្ថានីយសាករថយន្តអគ្គិសនីក្នុងខេត្ត បាត់ដំបង និងសៀមរាប។
រូបភាព៖ សកម្មភាពចុះត្រួតពិនិត្យលទ្ធភាពសាងសង់ស្ថានីយ៍សាកអាគុយឡានអគ្គិសនីក្នុងខេត្តសៀមរាប (MPWT)
បន្ថែមពីនេះទៀត ក្រសួងកំពុងរៀបចំគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី (EVs) ដោយការធានាឲ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ឡានអគ្គិសនី(EVs) នៅកម្ពុជា ដូចជា ស្ថានីយសាករថយន្ត, កន្លែងផ្ដល់សេវា, គ្រឿងបន្លាស់, បុគ្គលិកទទួលការបណ្ដុះបណ្ដាល, និងកន្លែងបោះចោលអាគុយ ជាមួយនិងការធានាគុណភាពរថយន្តអគ្គិសនីដែលនាំចូលមកលក់ក្នុងប្រទេសកម្ពុជាផងដែរ។
លើសពីនេះទៅទៀត តាមរយៈការស្នើរសុំរបស់ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា UNDP គ្រោងផ្ដល់ជំនួយជាស្ថានីយសម្រាប់សាកឡានអគ្គិសនីចំនួន ៥ទីតាំង នៅតាមបណ្ដារាជធានីខេត្តក្នុងប្រទេសកម្ពុជា រួមមាន ២ទីតាំងស្ថិតនៅខេត្តបាត់ដំបង និងសៀមរាប។គោលនយោបាយទាំងនេះត្រូវបានដាក់ឡើងក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋឲ្យងាកមកប្រើប្រាស់ឡានអគ្គិសនី។
រូបភាព៖ សកម្មភាពចុះត្រួតពិនិត្យលទ្ធភាពសាងសង់ស្ថានីយ៍សាកអាគុយឡានអគ្គិសនីក្នុងខេត្តបាត់ដំបង (MPWT)
ព័ត៌មានធំមួយទៀតដែលទើបតែបានចេញផ្សាយថ្មីៗនេះដែរនោះគឺ ក្រសួងសាធារណៈការ បានបង្ហើបគោលការណ៍ចំនួន ៧ចំណុចនៅក្នុងកិច្ចពិភាក្សាអំពី «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» ដែលជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋងាកមកជិះឡានអគ្គិសនី។ កិច្ចប្រជុំនេះបានប្រព្រឹត្តិឡើងកាលពីចុងឆ្នាំ ២០២១ នាថ្ងៃទី៤ ខែវិច្ឆិកា ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ឡានអគ្គិសនីនៅកម្ពុជា។
រូបភាព៖ កិច្ចប្រជុំស្ដីពីអគ្គិសនីភាវូបនីយកម្មយានយន្ដនៅកម្ពុជា (MPWT)
ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា
«យើងកំពុងរៀបចំគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីនិងធានាឲ្យមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនីនៅកម្ពុជាមានការរៀបចំឲ្យមានស្ថានីយសាកអាគុយ កន្លែងផ្ដល់សេវាគ្រឿងបន្លាស់ បុគ្គលិកទទួលបានការបណ្ដុះបណ្ដាល កន្លែងចោលអាគុយនិងពិនិត្យមើលគុណភាពឡានអគ្គិសនីដែលនាំចូលក្នុងស្រុក»។
«បច្ចុប្បន្នកម្ពុជាមាន ថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន ៩% ក្នុងពេលខាងមុខនឹងឡើងដល់ ១០%ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញ ក្នុងកម្រិតពិភពលោកគិតជាមធ្យមមានប្រហែលពី ៤% ទៅ ៥% ដូច្នេះយើងស្ថិតក្នុងស្ថានភាពល្អ»
នេះបើតាមប្រសាសន៍បន្ថែមរបស់ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។
រូបភាព៖ កិច្ចសម្ភាសរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល និងសារព័ត៌មាន CNBC (MPWT)
ជាងនេះទៀតសោធន៍ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលដៅ លុបបំបាត់ឡានសាំងត្រឹមឆ្នាំ ២០៤០ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តយុត្តិសាស្រ្តប្រទេសគ្មានការបំពុលបរិស្ថានពីយានយន្ត ឬហៅកាត់ថា COP26 មានការចូលរួមពី ៣៣ ប្រទេសទូទាំងពិភពលោក ក្នុងនោះមានកម្ពុជា និងឥណ្ឌា ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១០ ខែវិច្ចិកា កន្លងមកនេះ។
តាមរយៈកិច្ចសម្ភាសន៍របស់សារព័ត៌មាន CNBC, ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «ក្នុងការដាក់ឲ្យប្រើប្រាស់ឡានអគ្គិសនីនៅកម្ពុជា កំពុងឋិតក្នុងដំណាក់កាលដំបូង នៅឡើយ ហើយរដ្ឋាភិបាលកំពុងតែស្វះស្វែងរកការសហការពីក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេសទៅលើការសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីនៅកម្ពុជាក៏ដូចជា កំពុងតែព្យាយាមលើកកម្ពស់ការប្រើប្រាស់ឡានអគ្គិសនី ដូចជាផែនការកាត់បន្ថយពន្ធ ៥០% សម្រាប់អ្នកប្រើប្រាស់ឡានអគ្គិសនី»។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នឡានអគ្គិសនី ជាច្រើនម៉ូឌែលបាននឹងកំពុងចរាចរណ៍លក់នៅលើទីផ្សារកម្ពុជាជាបណ្ដើរៗហើយ ប៉ុន្តែដោយសារតែបញ្ហាមួយចំនួន ទើបធ្វើឲ្យប្រជាពលរដ្ឋនៅតែមានផលវិបាកក្នុងការសម្រេចចិត្តទិញឡានអគ្គិសនីយកមកប្រើប្រាស់ ទើបក្រសួងសាធារណៈការ និងក្រសួងពាក់ព័ន្ធព្យាយាមផ្សព្វផ្សាយព័ត៌មានធំៗទាំង ៣ នេះទៅកាន់ប្រជាពលរដ្ឋឲ្យកាន់តែផ្ដោតការចាប់អារម្មណ៍ប្ដូរមកប្រើប្រាស់ឡានអគ្គិសនីជំនួសឡានសាំង៕
អត្ថបទដោយ ៖ ថាវី
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!