👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្នុងកម្មវិធី MPWT LIVE SHOW កាលពីពេលថ្មីៗ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្ដអគ្កិសនីនៅប្រទេសកម្ពុជា ក្រសួងកំពុងពិចារណាលើការកាត់បន្ថយអត្រាពន្ធនាំចូលឡានអគ្កិសនី ៥០% ដូចម៉ូតូអគ្គិសនីដែរ តែក្នុងដំណាក់កាលដំបូងនេះ ក្រសួងបានចាប់ផ្តើមពីការបន្ថយអាករពិសេសមកនៅត្រឹម ១០% សិន។
រូបភាព៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ចូលរួមជាវាគ្មិនក្នុងកម្មវិធី MPWT LIVE SHOW ស្ដីពី ឡានអគ្គិសនីនៅកម្ពុជា[/caption]
ឆ្លើយតបទៅនឹងសំណួរជាច្រើនពីសំណាក់មហាជន ឯកឧត្តមទេសរដ្ឋមន្ដ្រីបានលើកឡើងពីយុទ្ធសាស្រ្ដនៃ ការជំរុញការប្រើប្រាស់ឡានអគ្គិសនីដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាជាច្រើន រួមមានទាំងការសហការជាមួយនឹងក្រុមហ៊ុនដៃគូ ក្នុងនិងក្រៅប្រទេសនានា ទាក់ទងនឹងការនាំចូលឡានអគ្កិសនី មកលក់ក្នុងប្រទេសកម្ពុជា ព្រមទាំងសាងសង់ទីតាំងស្ថានីយ៍សាកអាគុយឡានអគ្គិសនីឲ្យបានទូទាំងប្រទេស ជាពិសេស គឺគោលការណ៍នៃការកាត់បន្ថយពន្ធនាំចូលតែម្តង ។
ទាក់ទងនឹងចំណុចនេះ ឯកឧត្តមបានមានប្រសាសន៍ថា សម្រាប់ជំហានដំបូងនេះ កម្ពុជា បានបន្ថយអាករពិសេសពី ៣០% មកសល់ត្រឹមតែ ១០ % ប៉ុណ្ណោះ ចំណែកឯយានយន្ដជាម៉ូតូអគ្កិសនីដែលអាចបើកល្បឿនបានលើសពី ៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺត្រូវយកទៅចុះបញ្ជីនៅអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោកឲ្យបានត្រឹមត្រូវ ហើយក្រសួងនឹងធ្វើការលើកលែងអត្រាពន្ធនាំចូល ៥០% ។ សម្រាប់អត្រាពន្ធនាំចូលរថយន្ដអគ្គិសនីវិញ ក្រសួងកំពុងពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតកាត់បន្ថយឲ្យបាន ៥០% ដូចគ្នាដែរ។
រូបភាព៖ សកម្មភាពសម្ភោធស្ថានីយ៍សាកឡានអគ្គិសនីនៅការិយាល័យក្រសួងសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ[/caption]
ជាមួយគ្នានេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីចរន្ដកើនឡើងនៃការប្រើប្រាស់រថយន្ដអគ្គិសនីនៅកម្ពុជា ដូចជា ក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២២ នេះ មានយានយន្ដអគ្គិសនីសរុប ៦៦ គ្រឿងហើយដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលស្មើនឹងការកើនឡើងជាង ៦០០% បើប្រៀបនឹងទិន្នន័យពីឆ្នាំ ២០២១។
នេះគឺជាយុទ្ធសាស្រ្ដមួយសម្រាប់កម្ពុជា ដើម្បីដើរឲ្យទាន់សម័យកាល នៃការអភិវឌ្ឍមធ្យោបាយធ្វើដំណើរ ស្របទៅគោលការណ៍ពិភពលោក នៃការបំពុលបរិយាកាសស្មើសូន្យ ដែលកម្ពុជាបានដាក់ ផែនការ ជម្រុញការប្រើប្រាស់រថយន្ត អគ្គ្គិសនីឲ្យបាន ៤០% និង ម៉ូតូ ៧០ % នៅឆ្នាំ ២០៥០ ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!