បន្ទាប់ពីផ្លូវល្បឿនលឿនទី ១ ភ្នំពេញ-ព្រះសីហនុ ដំណើរការបានជោគជ័យរយៈពេលកន្លះឆ្នាំមក នាព្រឹកថ្ងៃទី ៧ មិថុនា នេះ គម្រោងផ្លូវល្បឿនលឿនខ្សែទី ២ ភ្នំពេញ-បាវិត ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់ជាផ្លូវការហើយ គ្រោងបញ្ចប់ឆ្នាំ ២០២៧ ខាងមុខ។
តាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការចរចារសាងសង់ផ្លូវល្បឿនលឿនខ្សែទី ២ នេះ ចំណាយពេលតែ៣ខែ ប៉ុណ្ណោះ ខ្លីជាងការចរចារគម្រោងខ្សែទី ១ ដោយសារក្រុមហ៊ុនសាងសង់ ធ្លាប់ធ្វើកិច្ចសហប្រតិបត្តិការរួចស្រាប់ និងយកកិច្ចព្រមព្រៀងសន្ដិភាព ភ្នំពេញ-ក្រុងព្រះសីហនុជាគោល ជាមួយនឹងការចុះហត្ថលេខាកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership: PPP) រវាងក្រសួងសាធារណការ និងតំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) កាលពីថ្ងៃទី ១៨ ខែ ឧសភា កន្លងទៅថ្មីៗនេះ។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នេះ មានប្រវែង ១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង (២ទៅ និង២ មក) ដោយចាប់ផ្ដើមពី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាលដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ផ្សារភ្ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារ និងរយៈពេលសាងសង់ ០៤ឆ្នាំ បញ្ចប់ឆ្នាំ ២០២៧ ឲ្យបានដំណាលគ្នាទៅភ្ជាប់នឹងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer: BOT) ដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែរ ដោយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល ៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។
ក្នុងគម្រោងផ្លូវល្បឿនលឿននេះ ក៏មានភ្ជាប់ជាមួយនឹងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គផងដែរ ភ្ជាប់ពី តភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ(ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ជាប្រភេទស្ពានបេតុង ប្រវែង ១៦០០ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាង ពីក្បាលស្ពានមានប្រវែង ២១០០ម៉ែត្រ ដោយប្រើហិរញ្ញប្បទានសាងសង់ពីថវិកាជាតិប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ជាមួយនឹងគម្រោងសាងសង់ ៤២ ខែ ឬឲ្យរួចរាល់មុន ឬដំណាលគ្នានឹងផ្លូវល្បឿនលឿន។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ សេដ្ឋកិច្ចជាតិ តាមរយៈការសម្រួលដល់ការរធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ ជាពិសេសលើផ្លូវជាតិលេខ១ ដែលមានចរាចរណ៍មមាញឹក កាត់បន្ថយពេលធ្វើដំណើរពី ៤ ម៉ោងធម្មតាមកនៅ ១ម៉ោងកន្លះ បន្ទាប់ពីនេះ ផ្លូវល្បឿនលឿនខ្សែទី ៣ ភ្នំពេញ-សៀមរាប ក៏គ្រោងបញ្ចប់ការសិក្សា និងចុះ MoU ឆាប់ៗផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!