ដើមខែថ្មី ថ្ងៃទី ១ មីនា ឆ្នាំ ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនីថ្មី EV STATION PLUZ ចំនួន ៣ ទីតាំង បន្ថែមទៀត ពីក្រុមហ៊ុន PTT ។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន ថ្លែងអំណរគុណដល់ក្រុមហ៊ុន PTT និងបន្ថែមថា ក្រសួងក៏បានសហការជាមួយនឹងដៃគូអភិវឌ្ឍផ្សេងៗទាក់ទងនឹងគម្រោង បង្កើនការប្រើប្រាស់រថយន្ដអគ្គិសនីនៅកម្ពុជា ដូចជា UNDP បានផ្ដល់ ស្ថានីយ៍សាកឡានអគ្គិសនីចំនួន ៤ គ្រឿង ដើម្បីជាទុនជម្រុញឲ្យក្រុមហ៊ុនឯកជន ជួយសហការបន្ថែម ជាក់ស្ដែង ដូចជាក្រុមហ៊ុន PTT ពេលនេះ បានសម្រេចការដំឡើង និងសម្ភោធស្ថានីយ៍សាកឡានអគ្គិសនី ចំនួន ៣ កន្លែង នេះឡើង ។ លើសពីនេះទៅទៀត ឯកឧត្តមក៏បាន លើកឡើងពីគម្រោងសហការជាមួយក្រុមហ៊ុនរថយន្ដអគ្គិសនី BYD លើគម្រោងដាក់ស្ថានីយ៍បញ្ចូលថាមពលឡានអគ្គិសនីនេះ ចំនួន ២០០ គ្រឿង នៅកម្ពុជា ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ន ការចុះបញ្ចីប្រើប្រាស់រថយន្ដអគ្គិសនី ក្នុងប្រទេសកម្ពុជា កើនឡើងជាលំដាប់ ដោយបច្ចុប្បន្ន (មករា ២០២៣) មានដល់ជិត ៨០០ គ្រឿងហើយ ដែលធៀបនឹងឆ្នាំ ២០២១ មានត្រឹមតែ ៦៦ គ្រឿងប៉ុណ្ណោះ។
សូមជម្រាបជូនដែរថា មកទល់ពេលនេះ កម្ពុជា មានស្ថានីយ៍សាកឡានអគ្គិសនីសរុបចំនួន ១៣ ទីតាំង ដែល ៤ ទីតាំងស្ថិតនៅក្រសួងសាធារការ និងដឹកជញ្ជូន រាជធានីភ្នំពេញ, សៀមរាប ១ កន្លែង, ព្រះសីហនុ ១ កន្លែង, បាត់ដំបង ១ កន្លែង (សម្ភោធឆាប់ៗនេះ), ១ ទៀត របស់ក្រុមហ៊ុន Caltex នៅព្រៃ សរ, ១ ទៀត នៅ AEON MALL សែន សុខ, ១ នៅមណ្ឌលគីរី, និង ៣ របស់ក្រុមហ៊ុន PTT នេះ ដែលមានទីតាំងស្ថិតនៅក្នុង (១) ស្ថានីយប្រេងឥន្ធនៈ PTT ច្បារអំពៅ ផ្លូវជាតិលេខ១ (២) ស្ថានីយប្រេងឥន្ធនៈ PTT ព្រែកព្នៅ ផ្លូវជាតិលេខ៥ និង (៣) ស្ថានីយប្រេងឥន្ធនៈ PTT ជ្រោយចង្វារ ផ្លូវជាតិលេខ៦។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការឲ្យមានការប្រើប្រាស់ម៉ូតូអគ្គិសនី ៧០% នៅឆ្នាំ ២០៥០ ដើម្បីឆ្ពោះទៅរកគោលនយោបាយ អគ្គិសនីភាវូបនីយកម្មយានយន្ដដើម្បីអនាគតបៃតងសម្រាប់កម្ពុជា និងយុទ្ធសាស្រ្ដផ្សេងៗ ដូចជា ការកាត់បន្ថយពន្ធសម្រាប់ឡានអគ្គិសនី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមមានពង្រាយស្ថានីយសាកអាគុយឡានអគ្កិសនីទូទាំងប្រទេស ការនាំចូលឡានអគ្គិសនីគុណភាព មានកន្លែងផ្ដល់សេវា គ្រឿងបន្លាស់ និងកន្លែងចោលអាគុយត្រឹមត្រូវ ធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្សេងៗ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី