👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
បញ្ហាសាំងឡើងថ្លៃ គឺជាកត្តាមួយដែលមានផលពិបាកខ្លាំងលើសេដ្ឋកិច្ច ពិសេសអ្នកមានតម្រូវការប្រើប្រាស់រថយន្ដច្រើនតែម្ដងដូច្នេះហើយតម្រូវការនៃអ្នកប្រើប្រាស់រថយន្ដក៏មានការកើនឡើងហើយបញ្ហាសាំងក៏មានការឡើងថ្លៃជាបន្តបន្ទាប់ យ៉ាងណាមិញក្រុមហ៊ុនផលិតរថយន្ដនីមួយៗកំពុងបន្តនូវការផលិតរថយន្ដដែលមានសមត្ថភាពខ្ពស់ក្នុងការសន្សំសំចៃសាំង។
គួរបន្តផងដែរថារថយន្ដដែលមានការគាំទ្រច្រើននិងស៊ីសាំងតិចបំផុតក្នុងឆ្នាំ ២០២២ នេះជាប្រភេទរថយន្ដប្រើប្រាស់ម៉ាស៊ីន Hybrid មានដូចជា Toyota Camry Hybrid, Hyundai Elantra Hybrid, និង Honda Accord Hybrid។ រថយន្ដទាំង ៣ ម៉ូឌែលនេះ មិនត្រឹមតែសន្សំសំចៃសាំងទេ ថែមទាំងមានតម្លៃសមរម្យថែមទៀតផង។
១. Toyota Camry Hybrid ស៊េរីឆ្នាំ ២០២២ រថយន្ដប្រភេទ Sedan មួយនេះបានបំពាក់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៥ លីត្រ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនី ដែលបញ្ចូនកម្លាំងទៅម៉ាស៊ីនសាំងរួមបញ្ចូលគ្នាអាចផលិតកម្លាំងបាន ២០៨ សេះ និងកម្លាំងរមួល ២៥០ ញូតុនម៉ែត្រ បញ្ជូនចលនាដោយប្រអប់លេខប្រាំបីវគ្គស្វ័យប្រវត្តិ រថយន្ដមួយនេះរត់ដោយកង់ខាងមុខ (FWD) ហើយវាមានសមត្ថភាពជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥ វិនាទី។

ក្នុងនោះដែរ វាក៏មានមុខងារផ្លាស់ប្ដូរ Mode បើកបរបាន មានដូចជា Eco, Normal, Sport។ បើយោងទៅតាមការបា៉ន់ស្មានរបស់ EPA ម៉ូឌែល Camry Hybrid LE ស៊េរីឆ្នាំ ២០២២ នេះសម្រាប់ផ្លូវក្នុងក្រុង ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង ៤.៥ លីត្រ និងលើផ្លូវហាយវេ ស៊ីសាំង ៤ លីត្រតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ វាក៏បានបំពាក់មុខងារពិសេសៗនិងបច្ចេកវិទ្យាទំនើបៗមកជាមួយផងដែរ រីឯតម្លៃវិញវាគឺខ្ទង់ ២៥,៨៤៥ ដុល្លារ (MSRP)។

២. Hyundai Elantra ស៊េរីឆ្នាំ ២០២២
រថយន្ដម៉ូឌែលនេះ ភ្ជាប់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៦ លីត្រ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីបញ្ចូនថាមពលទៅម៉ាស៊ីនសាំងដែលរួមបញ្ចូលគ្នាអាចផលិតកម្លាំងបាន ១៣៩ សេះ និងកម្លាំងរមួល ១៩៥ ផោនហ្វីត បញ្ជូនចលនាតាមរយះប្រអប់លេខប្រាំមួយវគ្គអូតូ ដំណើរការដោយរត់កង់ខាងមុខ (FWD) ។

ឡាននេះមានសមត្ថភាពជាន់ល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៨.៦ វិនាទី។ វាក៏បានបន្ថែមនូវ Mode បើកបរបែប Normal, Sport និង Smart ផងដែរ ។ ចំពោះកម្រិតស៊ីសាំងវិញ ក្នុងការបើកបរលើផ្លូវក្នុងក្រុងចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៤.៤ លីត្រ និងផ្លូវហាយវេវិញ ១០០ គីឡូម៉ែត្រ ស៊ីសាំង ៤ លីត្រ។ Hyundai Elandra 2022 នេះមានតម្លៃខ្ទង់ ២៤,១០០ ដុល្លារ (តម្លៃចេញពីផងចក្រ)។

៣. Honda Accord Hybrid ស៊េរីឆ្នាំ ២០២២
រថយន្ដ Sedan ទ្វារបួនមួយនេះបានបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២ លីត្រ ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចផលិតកម្លាំងបាន ២១២ សេះ និងកម្លាំងរមួល ២៣២ ញូតុនម៉ែត្រ ដំណើរការរត់ដោយកង់ខាងមុខ (FWD) ធ្វើការបញ្ជូនចលនាតាមរយះប្រអប់លេខ (CVT) ដែលជាប្រអប់លេខដែលមិនមានលេខឡើងចុះច្រើន។

ហើយវាក៏មានមុខងារបើកបរដូចជា EV, Drive, Eco, និង Sport។ ចំណែកឯល្បឿនវិញវាអាចជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេល ៧.៦ វិនាទី។ បើនិយាយពីកម្រិតស៊ីសាំងវិញ សម្រាប់ផ្លូវក្នុងក្រុង ចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៥ លីត្រ និងសម្រាប់ផ្លូវហាយវេស៊ីសាំង ៤.៥ លីត្រ។ សម្រាប់ព័ត៌មានទាក់ទង់ពីតម្លៃវិញវាខ្ទង់ ២៦,៥២០ ដុល្លារ (តម្លៃមិនទាន់បូកពន្ធនាំចូល)។

សរុបមករថយន្ដទាំង ៣ ម៉ូឌែលនេះមិនត្រឹមតែ មានកម្រិតសុីសាំង តិច និងតម្លៃសមរម្យនោះទេ និយាយពីរូបរាងវិញក៏ពិត ជាល្អសម្រាប់តម្រូវការអ្នកជិះនាពេលបច្ចុប្បន្ន ជាមួយសមត្ថភាព និងសន្ទុះល្បឿនប៉ុណ្ណឹង គឺសក្ដិសមសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី