ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កម្ពុជាកាន់តែមានក្ដីសង្ឃឹមច្រើនជាងមុន ខណៈដែលមានក្រុមហ៊ុនជាច្រើនក្នុងស្រុកកំពុងត្រៀមទទួលស្វាគមន៍រោងចក្រដំឡើងរថយន្តមានតាមបណ្ដាររាជធានី ខេត្ត មួយចំនួន ដូចជា ប៉ោយប៉ែត ពោធិ៍សាត់ បន្ទាយមានជ័យ កោះកុងជាដើម។
រូបភាព៖ សំណើរការសាងសង់រោងចក្រផ្ញុំ និងតម្លើងរថយន្ដ Ford របស់ក្រុមហ៊ុន RMA ក្នុងខេត្តពោធិ៍សាត់ (CAIF)
នៅចុងឆ្នាំ២០២១នេះ កម្ពុជាទទួលរោងចក្រដំឡើងរថយន្តធំៗដល់ទៅ ៣ កន្លែងផ្សេងៗគ្នាដូចជា ទី១ ក្រុមហ៊ុន R M A Automotive(Cambodia)Co.,Ltd., បោះទុនវិនិយោគសាងសង់រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ ទី២ ក្រុមហ៊ុនតម្លើងរថយន្ត HGB Motor ក្នុងខេត្តបន្ទាយមែនជ័យ និងទី៣ គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត EM Automobile Co.,Ltd.,
ក្នុងខេត្តកោះកុង។
គម្រោងវិនិយោគទាំងនេះ បានឆ្លុះបញ្ចាំងអំពីកំណើនតម្រូវការការប្រើប្រាស់រថយន្តថ្មី តាមរយៈការផ្លាស់ប្តូរផ្នត់គំនិត និងការយល់ដឹងរបស់ ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍ និងភាពខុសគ្នារវាងរថយន្តថ្មី និងរថយន្តជជុះ។
រូបភាព៖ ប្លង់សាងសង់រោងចក្រផ្គុំ និងតម្លើងរថយន្ដរបស់ R M A AUTOMOTIVE (CAMBODIA) CO., LTD (CDC)
ក្នុងគម្រោងនេះដដែល គេរំពឹងថាអាចស្រូបយកកម្លាំងពលកម្មបានច្រើនជាង ១០០០កន្លែង ចំណែករថយន្តដែលតម្លើងបាននឹងត្រូវចែកចាយលក់ក្នុងស្រុក ជាមួយតម្លៃសមរម្យជាងឡាននាំចូល និងអាចឈានទៅរកការនាំចេញទៅលក់ក្រៅប្រទេសដែលជាឈ្នាន់ សម្រាប់ជួយឲ្យសេដ្ឋកិច្ចកាន់តែលូតដុះដាលឡើងថែមមួយកម្រិតទៀត។
រូបភាព៖ ប្លង់សាងសង់រោងចក្រផ្គុំ និងតម្លើងរថយន្ដរបស់ EM AUTOMOBILE CO., LTD (CDC)
បច្ចុប្បន្នប្រជាជនកម្ពុជាជាច្រើនងាកមកប្រើប្រាស់រថយន្តថ្មីដែលនាំចូលនិងចែកចាយលក់ ដោយក្រុមហ៊ុនផ្ដាច់មុខជំនួសឱ្យរថយន្តជជុះ «ដោយសារតែតំលៃរបស់រថយន្តថ្មី និងរថយន្តជជុះ កាន់តែប្រកួតប្រជែងខ្លាំង ហើយគំលាតតំលៃរថយន្តកាន់តែប្រកៀកប្រកិតគ្នាឡើងក្នុងទីផ្សាររថយន្ត។ ប្រជាជនកម្ពុជាកាន់តែច្រើនឡើង មានលទ្ធភាពទិញរថយន្តថ្មីដែលមានទាំងការធានា និងសុវត្ថិភាពខ្ពស់ ពីក្រុមហ៊ុននាំចូល និងចែកចាយដោយក្រុមហ៊ុនផ្ដាច់មុខ យកមកប្រើប្រាស់ក្នុងតម្លៃសមរម្យ» នេះបើយោងតាមការវាយតម្លៃរបស់ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។
ស្របជាមួយគ្នានេះដែរ រថយន្ត Ford ២ ម៉ូឌែលនឹងដំឡើងនៅកម្ពុជាក្នុងខែមេសាខាងមុខនេះ រួមមាន ម៉ូដែល Ford Ranger និង Ford Everest ក្រោមការបណ្តាក់ទុនវិនិយោគពីក្រុមហ៊ុន RMA ។
ស្ថិតក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងឱ្យដឹង យ៉ាងដូច្នេះថា «បើតាមផែនការមិនប្រែប្រួលតាមរយៈការខិតខំប្រឹងប្រែងរយៈពេលជាង ៥ឆ្នាំកន្លងមកនេះជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺរថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទ Ford ទាំង Pick-Up ទាំង Station Wagon ឬFord SUV នឹងចាប់ផ្តើមផលិតក្នុងអំឡុងខែមេសា មុនចូលឆ្នាំខ្មែរ ដោយចេញពីទឹកដី នៃស្រុកក្រគររបស់យើង»។
ជារួមមក គម្រោងអភិវឌ្ឈន៍ទាំងនេះបានបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយក៏បានអនុញ្ញាតឲ្យប្រជាជនកម្ពុជាកាន់តែច្រើនមានលទ្ធភាពប្រើប្រាស់រថយន្តថ្មី ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងមានតម្លៃសមរម្យ ជៀសវាងការប្រើប្រាស់រថយន្តជជុះមិនមានប្រវត្តិច្បាស់លាស់ ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន គ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗជាច្រើនទៀត៕
អត្ថបទដោយ ៖ ថាវី
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024