👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្ដ គ្រប់ម៉ាកយីហោកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅលើទីផ្សារ ហើយអ្វីដែលកាន់តែសំខាន់បំផុតដំបូងគេនោះគឺ បច្ចេកវិទ្យានៃប្រព័ន្ធសុវត្ថិភាព ក្រុមហ៊ុនផលិតរថយន្ដនីមួយៗ គិតលើមុខងារសុវត្ថិភាពជាខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកវិទ្យាកាន់តែទំនើបដែលវាក៏ជាកត្តាមួយធ្វើឲ្យរថយន្ដខ្លះមានតម្លៃថ្លៃ។
គួរបន្តទៀតថាប្រព័ន្ធសុវត្ថិភាពនៃបច្ចេកវិទ្យាថ្មីបានជួយសង្គ្រោះជីវិតមនុស្សបានជាច្រើនអ្នកដោយ យោងទៅតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍អាមេរិក (NHTSA) បានប៉ាន់ប្រមាណថានៅលើដងផ្លូវមានគ្រោះថ្នាក់ និងមានការស្លាប់តិចជាងពីមុនជាមួយការរីកចម្រើនផ្នែកសុវត្ថិភាពដែលបានជួយសង្គ្រោះ ជីវិតមនុស្សប្រហែលប្រាំមួយសែននាក់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ទាំងនេះជាមុខងារសុវត្ថិភាពសំខាន់ៗ ដែលអ្នកគួរយល់ដឹងមុនពេលទិញរថយន្តទំនើបសេរ៊ីក្រោយៗយកមកប្រើប្រាស់ ។

Lane keep assist វាមានតួនាទីធ្វើឲ្យរថយន្តស្ថិតនៅក្នុងគន្លងផ្លូវ ហើយរថយន្តខ្លះបង្កើតសំឡេងឲ្យដំណឹង ឬបញ្ចេញសញ្ញានៅលើអេក្រង់កុងទ័រល្បឿនដើម្បីជូនដំណឹងដល់អ្នកបើកបរ។

Automated Emergency Braking ដែលវាប្រើកាមេរ៉ា និងរ៉ាដា ការចាប់ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិនិងបញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកបើកបរមិនបានជាន់ហ្វ្រាំងដោយខ្លួនឯង នៅពេលមានឧបស័គ្គ ។ ប្រព័ន្ធទាំងនេះដំណើរការដោយវាស់ចម្ងាយរថយន្តខាងមុខ។

Blind Spot Monitoring ប្រព័ន្ធមួយនេះគឺជាឧបករណ៍ចាប់សញ្ញាដែលបំពាក់នៅខាងក្រោយរថយន្ត សម្រាប់ត្រួតពិនិត្យពេលមានអ្វីនៅជិត ដែលអ្នកបើកបរមិនអាចមើលឃើញនៅក្នុងកញ្ចក់ និងមានភ្លើងសញ្ញាព្រមានដែលបំភ្លឺនៅលើកញ្ចក់ខាងក្រៅដែលមើលឃើញយ៉ាងច្បាស់។

360° Surround View ប្រព័ន្ធមួយនេះដែរ អាចមើលពីទិដ្ឋភាពជុំវិញឡាន ផ្តល់នូវរូបភាព ៣៦០° ពីផ្នែកខាងក្រៅនៃរថយន្ត ប្រើជាចម្បងនៅពេលចតរថយន្ត ទិដ្ឋភាពត្រូវបានបង្ហាញនៅលើអេក្រង់ព័ត៌មានកម្សាន្ត។

Adaptive cruise control គឺជាមុខងារសុវត្ថិភាពដែលសំខាន់ ដោយប្រព័ន្ធនេះប្រើកាមេរ៉ា និងរ៉ាដារបស់រថយន្ត ដើម្បីកែតម្រូវកំណត់ល្បឿនបើកបរ ជាពិសេសរថយន្តអាចរក្សាចម្ងាយជាក់លាក់មួយពីរថយន្តខាងមុខបានថែមទៀតផង។

គួរបញ្ជាក់ផងដែរថាប៉ុន្មានចំណុចសំខាន់ៗដែលបានលើកឡើងខាងលើនេះ គឺគ្រប់រថយន្ដម៉ូឌែលថ្មីទាំងអស់ សុទ្ធតែមានវា ហើយប្រព័ន្ធសុវត្ថិភាពមិនមែនមានតែប៉ុណ្ណឹងទេនូវមានច្រើនទៀត វាបំពាក់មកខុសៗគ្នាទៅតាមស្តង់ដារក្រុមហ៊ុននីមួយៗ មុខងារទាំងអស់នេះអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៌ និងអាចជួយសង្គ្រោះជីវិតមនុស្សបានទៀតផង។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី