👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC ទើបតែបានសម្រេច ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ចំនួន ៦ ដែលក្នុងនោះមានក្រុមហ៊ុនមួយមានគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ដ ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពី ។

រូបភាព៖ ទីតាំងសាងសង់រោងចក្រតម្លើងរថយន្ដរបស់ GTV MOTOR CO., LTD [/caption]
ក្រុមហ៊ុនវិនិយោគទុនបង្កើតរោងចក្រដំឡើងរថយន្ដថ្មីនេះ មានឈ្មោះថា GTV MOTOR CO., LTD ដែលគ្រោងដាក់ទីតាំងសាងសង់រោងចក្រនេះ នៅ អគារលេខ ៦ A និង ៦ B ផ្លូវជាតិលេខ ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងទុនជាទឹកប្រាក់រហូតដល់ ១៥.៦ លានដុល្លារអាមេរិក ព្រមទាំងអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុកបាន ៧៣៨ កន្លែង។
យោងតាមសេចក្ដីប្រកាស ក៏បានឲ្យដឹងដែរថា សម្រាប់រោងចក្រថ្មីនេះ គ្រោងនឹងដំឡើងរថយន្ដចំនួន ៣ ម៉ាក ក្នុងនោះមានដូចជា រថយន្ដចិនម៉ាក SOUEAST ចំនួន ៤ ម៉ូដែល, រថយន្ដដឹកទំនិញម៉ាក FAW ចំនួន ៥ ម៉ូដែល, រថយន្ដចិនម៉ាក DONGFENG ចំនួន ១០ ម៉ូដែលផងដែរ។

រូបភាព៖ រថយន្ដទាំង ៣ ម៉ាកដែលនឹងត្រូវតំឡើងក្នុងរោងចក្រ GTV MOTOR CO., LTD[/caption]
គួរបញ្ជាក់ផងដែរថា នេះគឺជារោងចក្រផ្គុំនិងដំឡើងរថយន្ដទី ៥ ហើយដែលបានឈានជើងមកវិនិយោគ លើទឹកដីកម្ពុជា ដែលក្រុមហ៊ុន ៤ ទៀតមានដូចជា ក្រុមហ៊ុន HGB Motor, ក្រុមហ៊ុន EM Automobile Co., Ltd., ផ្ដោតលើរថយន្ដធុនធ្ងន់, ក្រុមហ៊ុន K (CAMBODIA) CO., LTD ផ្ដោតលើរថយន្ដ ISUZU និងក្រុមហ៊ុន RMA Cambodia ដែលទើបតែសម្ភោធបើកដំណើរការរោងចក្រតដំឡើងឡាន Ford ក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃទី ១៦ ខែមិថុនាកន្លងទៅនេះ ដែលនេះជាមោទនភាពមួយ បង្ហាញថាវិស័យឧស្សាហកម្មយានយន្ដក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងតែរីកដុះដាលជាលំដាប់។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T