កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត Changan នៅទីផ្សារកម្ពុជា ទើបតែទទួលបានពានរង្វាន់ជាក្រុមហ៊ុនដែលពង្រីកទីផ្សាររថយន្ត Changan ក្នុងរយៈពេលដ៏ខ្លី និងបានទូលំទូលាយ ក្នុងទីផ្សារប្រទេសកម្ពុជា ជាពិសេសការផ្តល់សេវាកម្មល្អបំផុតសម្រាប់អតិថិជន Changan ។
ពានរង្វាន់សំខាន់ៗរួមមាន “CHANGAN Excellence of service” និង “CHANGAN Excellence of network development” ត្រូវបានវាយតម្លៃយ៉ាងហ្មត់ចត់និងផ្តល់ជូនដោយក្រុមហ៊ុន Changan International Corporation (CIC) សម្រាប់តំណាងចែកចាយ ដៃគូនាំចូល និងអ្នកទទួលសិទ្ធលក់បន្តជារៀងរាល់ឆ្នាំ ខណៈដែលឆ្នាំនេះមានដៃគូចូលរួមកម្មវិធីប្រគល់ពានរង្វាន់នេះមកពី ៤៨ ប្រទេសឯណោះ ។
ពានរង្វាន់ Excellence of network development ត្រូវបានផ្តល់ជូនទៅកាន់ដៃគូនិងតំណាងចែកចាយ ដែលពង្រីកទីផ្សាររថយន្ត Changan ក្នុងរយៈពេលខ្លី ។ ក្នុងនោះដែរ RMA Cambodia ដែលទទួលសិទ្ធនាំចូលរថយន្ត Changan ក៏ត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់នេះផងដែរ ក្នុងចំណោមដៃគូ Changan នៅប្រទេសផ្សេងទៀតដូចជា ហ្វីលីពីន គុយវ៉ែត និងពេរ៉ូជាដើម ។
ទៀតសោធន៍ក្រុមហ៊ុន RMA ត្រូវបាន CIC ទទួលស្គាល់ថាជាក្រុមហ៊ុនដែលផ្តល់សេវាកម្មល្អបំផុត សម្រាប់អតិថិជនដែលប្រើរថយន្ត Changan នៅទីផ្សារកម្ពុជា ជាពិសេសបានជួយឲ្យប្រជាជនកម្ពុជាស្គាល់រថយន្ត Changan កាន់តែច្រើន តាមរយៈប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែប។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុន RMA Cambodia បាននាំចូលរថយន្ត Changan ជាច្រើនម៉ូឌែលដែលមានដូចជា CS35 Plus, CS55 Plus, CS75 Plus, UNI-T, UNI-K និងមានគម្រោងនាំចូលម៉ូឌែលថ្មីៗក្នុងពេលឆាប់ៗនេះ ។
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី