រថយន្តទំនើបសេរ៊ីឆ្នាំ ២០២២ របស់ CHANGAN AUTO ចំនួន ២ ម៉ូឌែល សម្ភោធជាផ្លូវការនៅកម្ពុជា

អ្នកទស្សនា
1633
0/ AKlasseAuto Promotion
2022-05-changan-event.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion

ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្

………………………………………………………………………………….

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដ CHANGAN បានរៀបចំ «កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីឆ្នាំ ២០២២» កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅ ដឹ ព្រឺមៀ សេនធ័រសែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី - អ៊ីអន២) ដែលកម្មវិធីនេះធ្វើឡើង ដើម្បីស្វាគមន៍ នូវការមកដល់ជាផ្លូវការរបស់រថយន្តទំនើប CHANGAN ម៉ូដែល CS35 Plus និងCS75 Plus ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។

រថយន្ត CHANGAN ម៉ូឌែល CS75 Plus ត្រូវបានរចនាឡើងផ្តោតទៅលើចំនុចធំៗបីគឺ​ រចនាបទ អនុភាព និងសុវត្ថិភាព។ CS75 Plus ជាប្រភេទរថយន្ត SUV កាត់ស្ព័រ ៥កៅអី ដែលបានបំពាក់ម៉ាស៊ីន​ Blue Wale ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន CHANGAN ដែលអាចផលិត កម្លាំងសេះបានរហូតដល់ 233Hp និងកម្លាំងរមួល 360N.M ដោយប្រើប្រាស់ប្រអប់លេខ AISIN ៨វគ្គអូតូ រួមជាមួយលេខដៃ ដែលជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុន​​ និងកម្រិតស៊ីសាំងត្រឹមតែ 6.3L/100Km ។

លើសពីនេះទៅទៀត CS75 Plus មានប្រព័ន្ធសុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះរួមមាន​៖

⦁ ប្រព័ន្ធហ្រាំង ABS ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង EBD ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់

⦁ ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ មានប្រព័ន្ធទប់លំនឹងពេល ឡើងចំណោត និង​ចុះចំណោត

⦁ ប្រព័ន្ធចាប់ហ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ​ ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអោយអ្នកបើកបរបើក ក្នុងគន្លងត្រឹមត្រូវ ចំណុចពិសេសចុងក្រោយគឺប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ ។​​​​​​​​​​​

មិនខុសពីម៉ូឌែល CS75 Plus ប៉ុន្មានទេ រថយន្ត CHANGAN ម៉ូឌែល CS35 PLUS វិញ ត្រូវបានរចនាឡើងប្រកបដោយភាពទាន់សម័យ ដែលស័ក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី។ រថយន្ដទំនើបស៊េរីឆ្នាំ២០២២ នេះជាប្រភេទរថយន្ដ Compact Crossover ៥ កៅអី ដែលមានរាងតូចច្រឡឹង និងបានបំពាក់ម៉ាស៊ីន Blue Core ទំហំ 1.4L ជាមួយនឹងប្រព័ន្ធ Turbo GDI ដែលបង្កើតបានកម្លាំងសេះរហូតដល់ទៅ ១៥៦ សេះ និងកម្លាំងរមួល 260N.M ជាមួយនឹងប្រអប់លេខ ៧ វគ្គអូតូដែលកម្រិតស៊ីសាំងត្រឹមតែ 4.9L/100Km ប៉ុណ្ណោះ ។

រថយន្តទំនើបនេះ បានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាទំនើបផ្សេងៗជាច្រើនទៀតរួមមាន៖ អេក្រង់ឆ្លាតវៃទំហំ 10.25 អ៊ីញ មានប្រព័ន្ធបន្សុទ្ធខ្យល់ PM2.5 និងមានប្រព័ន្ធសុវត្ថិភាពជាច្រើនដែលធ្វើឲ្យការបើកបរកាន់តែមានសុវត្ថិភាព និងមានភាពងាយស្រួល។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធរថយន្តថ្មីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia) និង បណ្តាអ្នកសារព័ត៌មានជាច្រើនរូប។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាននាំចូលរថយន្ដទំនើបជាមួយនឹងតម្លៃសមរម្យ ដូចជារថយន្ដ CHANGAN CS35 Plus និងCS75 Plus ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាគ្រប់វ័យ ភ្ជាប់មកជាមួយការធានារហូតដល់៥ឆ្នាំ ដោយមានគ្រឿងបន្លាស់ពីរោងចក្រផ្ទាល់ និងមានជាងជំនាញៗដែលបានទទួលការបណ្តុះបណ្តាល ព្រមទាំងមានបទពិសោធន៍យូរឆ្នាំផងដែរ »។

អតិថិជនទាំងអស់អាចរកជាវ កក់ ឬសាកសួរព័ត៌មានអំពីរថយន្ដស៊េរីទំនើបឆ្នាំ២០២២ CHANGAN CS35 Plus និងCS75 Plus នៅអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៧៦៧B ផ្លូវ មុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះនៅក្នុងឧស្សាហកម្មយានយន្ត មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ព្រមទាំងមានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេស រួមទាំងកម្ពុជា ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ 011 999 375 ឬចូលទៅកាន់ទំព័រទំនាក់ទំនងសង្គម៖ Changan Cambodia

Facebook Page ផ្លូវការ ៖ Changan Cambodia

Instagram Page ផ្លូវការ ៖ @changancambodia

ទស្សនាវីដេអូ Review អំពី CHANGAN CS 75 PLUS នៅលើ Channel Advan Auto:

ទិដ្ឋភាពន្ថែមពីកម្មវិធី "សម្ភោធរថយន្ត CHANGAN CS 75 PLUS និង​ CS 35 PLUS 

…………………………………………………………………. 

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More