👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្វែងរករថយន្តថ្មីជាមួយថវិកាខ្ទង់ ២-៣ ម៉ឺនដុល្លារ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងវិស័យរថយន្ត បាននាំចូលផ្តាច់មុខរថយន្តសេរ៊ីឆ្នាំ ២០២២ Changan CS35 Plus ជារថយន្ត SUV ៥ កៅអី បំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើន អាចប្រកួតប្រជែងជាមួយរថយន្តតម្លៃលើយ៉ាងងាយស្រួល ។
CS 35 Plus បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Changan 1.4T Blue Wale ផលិតកម្លាំងខ្លាំង ១៥៦ សេះ ជាមួយនឹងកម្លាំងរមួល ២៥៦ N.M និងរត់ដោយប្រអប់លេខជប៉ុន AISIN ៧ វគ្គអូតូ រួមទាំងលេខដៃ ជាពិសេសកម្រិតស៊ីសាំងសន្សំសំចៃខ្ពស់ ត្រឹមតែ ៤.៩ លីត្រប៉ុណ្ណោះ ក្នុងការបើកបរ ១០០ គ.ម សាមសមគ្រប់ស្ថានភាពផ្លូវនៅកម្ពុជា ។
រថយន្ត SUV ទំនើបមួយនេះ ត្រូវបានរចនាបែបថ្មី ប្រណិត ទាន់សម័យ កំពុងអង្រួនបេះដូងមហាជនជាពិសេសយុវវ័យ បំពាក់ដោយយ៉ាន់កង់ ១៨ អ៊ីញ ជាពិសេសមានដំបូលកញ្ចក់ Panoramic អាចបិទបើកឲ្យពន្លឺនិងខ្យល់ធម្មជាតិចូលក្នុងឡានបាន ។
ភ្ជាប់ជាមួយការរចនាទាន់សម័យ ប្រណិតភាពនៅខាងក្នុងជាចំណុចប្រកួតប្រជែងធំមួយរបស់ Changan CS35 Plus ដែលមានដូចជា កៅអីស្រោបដោយស្បែក ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ អេក្រង់ Touch ដែលអាចភ្ជាប់ជាមួយ Bluetooth និង USB បាន ។
បន្ថែមពីនេះទៅទៀត រថយន្តទំនើបនេះ ទទួលបានការវាយតម្លៃសុវត្ថិភាពផ្កាយ ៥/៥ បំពាក់ដោយមានប្រព័ន្ធសុវត្ថិភាពជាច្រើន រួមមាន ៖ ប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង EBD ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិលនិងបញ្ជៀសការក្រឡាប់ ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ ប្រព័ន្ធជំនួយពេលឡើងចំណោត និងចុះចំណោត ប្រព័ន្ធជូនដំណឹងពីឧបសគ្គ នៅខាងមុខនិងចាប់ហ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ មានពោងសុវត្តិភាព៦គ្រាប់ជាលក្ខណៈវាំងនន ប្រព័ន្ធ Camera 360ដឺក្រេ កម្រិត Full HD ភ្ជាប់ជាមួយមុខងារថតវីដេអូ ប្រព័ន្ធកំណត់ល្បឿនបើកបរ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ។
លោកអ្នកអាចស្វែររក ជាវ កក់ ឬសាកសួរព័ត៌មានបន្ថែមពីរថយន្ដ Changan ម៉ូដែល CS35 Plus ស៊េរីឆ្នាំ ២០២២ បាននៅអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៧៦៧B ផ្លូវ មុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈលេខទូរសព្ទ ៖ ០១១ ៩៩៩ ៣៧៥ ។
រូបភាពបន្ថែមពី Changan CS35 Plus :
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ