…………………………………………............
នៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២២ ខាងមុខនេះ Changan Cambodia នឹងរៀបចំកម្មវិធីបើកសាកល្បងរថយន្ដស៊េរីទំនើប ឆ្នាំ២០២២ គឺ CHANGAN CS35 Plus និង CS75 Plus ដល់មហាជន ធ្វើការបើកសាកល្បងដោយសេរី។ កម្មវិធីដ៏ពិសេសនេះ មានរយៈពេលត្រឹមតែ ១ ថ្ងៃប៉ុណោ្ណះ ដោយចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៣រសៀល។

លោកអ្នកនឹងមានឱកាសសាកល្បងសមត្ថភាពរថយន្ដស៊េរីទំនើប ដែលមានបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនរថយន្ដ Changan គឺម៉ូឌែល CS35 Plus និងម៉ូដែល CS75 Plus ដែលជារថយន្ដប្រភេទ SUV ឈានមុខគេនៅក្នុងទីផ្សារប្រទេសចិន និងនាំចូលដោយក្រុមហ៊ុនឈានមុខនៅកម្ពុជាគឺ RMA Cambodia ។ ក្នុងនោះលោកអ្នកនឹងបានជួបអ្នកជំនាញខាងរថយន្តដើម្បីផ្តល់ការប្រឹក្សា និងឆ្លើយរាល់ចម្ងល់ផ្សេងៗ ។

បើយើងក្រឡេកមកមើលពីលក្ខណៈសម្បត្តិពិសេសខ្លះៗ របស់ CS75 Plus រួមមាន៖ ការរចនាបែបទំនើប ភ្ជាប់មកជាមួយការដេគ័រយ៉ាងប្រណិត នៅផ្នែកខាងក្នុង ម៉ាស៊ីនកម្លាំង 233Hp ប្រព័ន្ធការពារគៀបហ្វ្រាំង ABS ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង EBD ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ ជាពិសេសមុខងារចូលចតដោយស្វ័យប្រវត្តិ និងប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើនទៀត ដើម្បីធានានូវសុវត្ថិភាពរបស់អ្នកបើកបរ។

មិនខុសពីម៉ូឌែល CS75 Plus ប៉ុន្មាន រថយន្ដ Changan ម៉ូឌែល CS35 Plus ក៏មានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចទៅនឹង CS75 Plus ដែរ អមមកជាមួយ ម៉ាស៊ីនកម្លាំង 156Hp ពោងសុវត្តិភាព ៦ គ្រាប់ និងមាន Camera 360 ដឺក្រេ កម្រិតច្បាស់ Full HD ជាដើម។

ដើម្បីឱ្យដឹងកាន់តែច្បាស់ពីលក្ខណៈពិសេសៗ និងបច្ចេកវិទ្យាទំនើបៗរបស់រថយន្ដកំពូលទាំង ពីរម៉ូឌែល កុំភ្លេច! មកចូលរួមបើកបរសាកល្បងទាំងអស់គ្នា ដើម្បីស្វែងយល់បន្ថែម ពីរថយន្តទំនើបស៊េរីឆ្នាំ២០២២ របស់ CHANGAN CAMBODIA។
លោកអ្នកអាចអញ្ជើញមកធ្វើការបើកបរសាកល្បង និងសាកសួរអំពីព័ត៌មានបន្ថែមជាមួយ នឹងផ្នែកលក់របស់ CHANGAN CAMBODIA នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៣រសៀល នៅមជ្ឈមណ្ឌល ដឹ ព្រឺមៀ សេនធ័រសែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី - អ៊ីអន២)។

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់