👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ខណៈដែលប្រជាជនកម្ពុជា ជាច្រើនបានងាកមកពិចារណាប្រើប្រាស់រថយន្តថ្មី ដែលមានតម្លៃសមរម្យ គុណភាពខ្ពស់ បំពាក់បច្ចេកវិទ្យាទំនើប ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាននាំចូលផ្តាច់មុខរថយន្តទំនើបសេរ៊ីឆ្នាំ ២០២២ Changan CS75 Plus ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋជាច្រើន ។
CS75 Plus បំពាក់មកជាមួយនឹងម៉ាស៊ីន Blue Wale 2.0T ដែលជាបច្ចេកវិទ្យាជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន CHANGAN ផលិតកម្លាំងរហូតដល់ 233 សេះ និងកម្លាំងរមួល 360 N.M ដោយស៊ីសាំងត្រឹមតែ 6.3L ប៉ុណ្ណោះក្នុងការធ្វើដំណើរ 100Km និងរត់ដោយប្រអប់លេខ ៨ វគ្គអូតូ ជាបច្ចេកវិទ្យាក្រុមហ៊ុនជប៉ុន AISIN ។
CS75 Plus ត្រូវបានរចនាឡើងបែបទំនើបទាន់សម័យ រំលេចដោយចង្កៀង LED ខាងមុខរាងទ្រវែងអូសកាត់ពីឆ្វេងទៅស្តាំ មានដំបូលកញ្ចក់ Panoramic អាចបើកឲ្យពន្លឺ និងខ្យល់ធម្មជាតិចូលក្នុងឡានបាន ។
ចំណែកឯផ្នែកខាងក្នុងវិញត្រូវបានដេគ័រយ៉ាងប្រណិត រួមមាន អេក្រង់ភ្លោះ ១២+១២ អ៊ីញ ដែលមាន ១ ដើរតួនាទីជាអេក្រង់ Touch សម្រាប់កំណត់មុខងារផ្សេងៗរបស់ឡាន បង្ហាញកាមេរ៉ា ៣៦០ ដឺក្រេ និងកាមេរ៉ា 3D ចំណែកឯអេក្រង់មួយទៀតដើរតួនាទីជាកុងទ័រឌីជីថល បង្ហាញព័ត៌មានក្នុងការបើកបរ ។ យើងងាកឯដៃចង្កូតវិញ វាត្រូវបានឌីហ្សាញលក្ខណៈបែបស្ព័រទម្រង់អក្សរ D អមមកជាមួយកៅអីស្រោបដោយស្បែកប្រណិត ជំនួយដោយប៊ូតុងអេឡិចត្រូនិក និងមានមុខងារបញ្ចេញខ្យល់ត្រជាក់ផងដែរ ។
ក្នុងនោះដែរ រថយន្តទំនើបមួយនេះ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពេញ តាមរយៈការរចនាគ្រោងឆ្អឹងឡានដ៏រឹងមាំ ជាពិសេសវាមានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖
⦁ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ និងបញ្ជារថយន្ដ ឲ្យបើកទៅមុខ ឬថយក្រោយ ងាយស្រួលក្នុងការចងនៅកន្លែងតូចចង្អៀត។
⦁ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ
⦁ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិត HD
⦁ប្រព័ន្ធ IACC ៖ ជួយកំណត់ល្បឿនឡានដោយស្វ័យប្រវត្តិ រក្សាគម្លាតសុវត្ថិភាព និងទាញចង្កូតឡានចូលកណ្តាលគន្លង
⦁ប្រព័ន្ធផ្ដល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Departure Warning)
⦁ប្រព័ន្ធទប់លំនឹងពេលឡើងនិងចំណោត
⦁ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ដែលចេះផ្តាច់ហ្រ្វាំងអូតូ ពេលឡានបើកទៅមុខ
⦁និងប្រព័ន្ធពិនិត្យសម្ពាធកង់រថយន្ដ ជាដើម ។
លោកអ្នកអាចស្វែររក ជាវ កក់ ឬសាកសួរព័ត៌មានបន្ថែមពីរថយន្ដ Changan ម៉ូដែល CS75 Plus ស៊េរីឆ្នាំ ២០២២ បាននៅអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៧៦៧B ផ្លូវ មុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈលេខទូរសព្ទ ៖ 011 999 375។
ទស្សនាវីដេអូ Review Changan CS75 Plus ដោយ Advan Auto :
រូបភាពបន្ថែមពី Changan CS75 Plus :
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង