រាជធានីភ្នំពេញ - ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដ CHANGAN Automobile បានរៀបចំ «ពិធីសម្ពោធរថយន្តថ្មី និងបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA» កាលពីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដែលកម្មវិធីនេះធ្វើឡើង ដើម្បីស្វាគមន៍នូវការមកដល់របស់រថយន្តទំនើប CHANGAN មកកាន់ប្រទេសកម្ពុជា និងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគារតាំងបង្ហាញ (Showroom) របស់ក្រុមហ៊ុនរថយន្តទំនើប CHANGAN AUTO នៅរាជធានីភ្នំពេញ។
អគារតាំងបង្ហាញ ឆាងអាន (CHANGAN AUTO CAMBODIA) គឺជាទីកន្លែងតាំងនូវរថយន្តទំនើបម៉ាកល្បី CHANGAN ដែលអតិថិជនអាចអញ្ជើញទៅកក់ ជាវ ឬបើកសាកល្បងរថយន្តបានផ្ទាល់តែម្ដង ដែលអគារតាំងបង្ហាញនេះមានទីតាំងស្ថិតនៅ ផ្ទះលេខ ៧៦៧B ផ្លូវ មុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
អមជាមួយនឹងការសម្ពោធបើកជាផ្លូវការអគារតាំងបង្ហាញនេះ ក្រុមហ៊ុនរថយន្ត CHANGAN ក៏បាននាំចូលនូវរថយន្ដម៉ូដែល CS75 Plus ដែលជាប្រភេទរថយន្ដ Crossover ស៊េរីឆ្នាំ២០២២ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយក៏ធ្វើការសម្ពោធជាផ្លូវការក្នុងការបើកលក់ក្នុងទីផ្សារប្រទេសកម្ពុជានៅ ថ្ងៃដដែលជាមួយគ្នាតែម្ដង។
រថយន្ត CHANGAN ម៉ូឌែល CS75 Plus ត្រូវបានរចនាឡើងផ្តោតទៅលើចំនុចធំៗបីគឺ រចនាបទ អនុភាព និងសុវត្ថិភាព។ រថយន្តទំនើបសេ៊រីឆ្នាំ២០២២ នេះ ជាប្រភេទរថយន្ត SUV កាត់ស្ព័រ ៥កៅអី ដែលបានបំពាក់ម៉ាស៊ីន Blue Wale ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន CHANGAN។
រថយន្តនេះអាចផលិត កម្លាំងសេះបានរហូតដល់ 233Hp និងកម្លាំងរមួល 360N.M ប្រើប្រាស់ប្រអប់លេខ AISIN ៨វគ្គអូតូ រួមជាមួយលេខដៃ ដែលជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុន និងកម្រិតស៊ីសាំងត្រឹមតែ 6.3L/100Km ។
លើសពីនេះទៅទៀត CS75 Plus មានប្រព័ន្ធសុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះរួមមាន៖
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធរថយន្តថ្មី និងបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី លោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) លោក នូ ណារុណ ប្រធានគ្រប់គ្រងទូទៅ CHANGAN AUTO គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និង បណ្តាអ្នកសារព័ត៌មានជាច្រើនរូប។
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ «នេះជាមោទកភាពថ្មីនិងសមិទ្ធផលថ្មីមួយទៀតហើយសម្រាប់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) របស់យើងដែលបានបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ CHANGAN និងធ្វើការនាំចូលនូវរថយន្តម៉ាកល្បីមួយទៀតគឺ រថយន្តស៊េរីទំនើប CS75 Plus មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា គ្រប់ទំហំគ្រួសារ»។
លោកអគ្គនាយកក៏បានបន្តទៀតថា៖ «នេះជាបទពិសោធន៍ថ្មី និងប្លែកសម្រាប់អតិថិជននៅកម្ពុជា ដែលបានស្គាល់នូវរថយន្តម៉ាកល្បីមកប្រទេសចិនគឺរថយន្ត CHANGAN ដែលមានគុណភាពខ្ពស់ រឹងមាំ ទំនើប និងស៊ីវិល័យ ព្រមទាំងមានតម្លៃសមរម្យ។ ខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនចាប់ផ្ដើមងាកមកជាវនិងប្រើប្រាស់រថយន្តម៉ាក CHANGAN វិញម្ដង ដើម្បីឲ្យដឹងកាន់តែច្បាស់អំពីគុណភាពដ៏ល្អរបស់រថយន្តស៊េរីទំនើប CS75 Plus»។
អំពី CHANGAN AUTO CAMBODIA៖
Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត ឆុងឈីង (Chongqing) ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន។
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ 011 999 375 ឬចូលទៅកាន់ទំព័រទំនាក់ទំនងសង្គម៖ Changan Cambodia
ទិដ្ឋភាពបន្ថែមទាក់ទងកម្មវិធីសម្ភោធអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!