បន្ទាប់ពីបានប្រកាសថារោងចក្រគោលដែលផលិត Chevy Bolt ឈ្មោះថា Orion Assembly នៅ Michigan នឹងត្រូវផ្ដាច់ការផលិតរថយន្ដអគ្គិសនីនេះនៅចុងឆ្នាំ ២០២៣ ហើយផ្លាស់ប្ដូរទៅផលិតរថយន្ដអគ្គិសនី silverado វិញនៅឆ្នាំក្រោយ (២០២៤) ពេលថ្មីៗនេះ លោកស្រី Mary Barra អគ្គនាយកក្រុមហ៊ុន General Motor ដែលជាក្រុមហ៊ុនមេរបស់ Chevrolet បានប្រកាសថា Chevy Bolt នឹងត្រឡប់មកវិញជាមួយជំនាន់ទី ២ ដែលមានការកែប្រែសមត្ថភាពឲ្យកាន់តែប្រសើរជាងមុន។
Chevrolet Bolt ថ្មី នឹងបំពាក់បច្ចេកវិទ្យាថ្ម Ultium Battery និង Energy platform ថ្មីរបស់ GM ដែលអាចសាកចូលលឿនទ្វេដង ដោយ Bolt ជំនាន់មុនអាចសាកចូលជាមួយថាមពល ៥៥ kW ខណៈថ្មបច្ចេកវិទ្យា Ultium ថ្មីនេះវិញ អាចសាកជាមួយថាមពល ២៥០ kW មានជីវិតរស់បានយូរ និងអ្វីដែលពិសេសនោះ គឺប្រើពេលលឿនសម្រាប់ការផលិត និងចំណាយតិចជាងមុនដល់ទៅ ៤០% ។ បន្ថែមពីនេះ វាក៏នឹងត្រូវប្រើប្រាស់ប្រព័ន្ធ Ultifi EV software ចេញពី GM ដូចគ្នា។
ចំពោះព័ត៌មានលម្អិតផ្សេងៗទៀតទាក់ទងនឹង spec របស់វាជាដើម លោកស្រី Barra មិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ គ្រាន់តែបានប្រាប់ថា Chevy Bolt ជំនាន់ថ្មីនឹងនៅតែរក្សាឈ្មោះជារថយន្ដអគ្គិសនីដែលមានតម្លៃសមរម្យ សម្រាប់អតិថិជនដដែល ខ្ទង់ ២៦ ០០០ ដុល្លារជាង (តម្លៃ Chevy Bolt មុន)។
សម្រាប់ពេលវេលាថា នឹងចេញមកក្នុងទីផ្សារនៅពេលណានោះលោកស្រីមិនបានឲ្យដឹងនោះទេ តែបានបញ្ជាក់ថា សង្វាក់ផលិតកម្ម Chevrolet Bolt ជំនាន់ថ្មីនេះនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ, កាន់តែធំជាងមុន និងលក់ឲ្យបានកាន់តែច្រើនជាងមុនផងដែរ ដោយកាលពីឆ្នាំ ២០២២ កន្លងទៅ Bolt សម្រេចការលក់បាន ៣៨ ១២០ គ្រឿង។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី