ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ខណៈវិស័យឡានអគ្គិសនីកំពុងស្ទុះឡើងខ្លាំងនាពេលបច្ចុប្បន្ន ចិនបានដាក់គោលដៅក្លាយជា អ្នកក្ដោបក្ដាប់ទីផ្សារផលិតឡានអគ្គិសនីច្រើនជាងគេទូទាំងពិភពលោក ស្របពេលចិនមាន រោងចក្រផលិតឡានអគ្គិសនីជាច្រើន កំពុងរីកដុះដាលពេញប្រទេស។
ជុំវិញបញ្ហានេះ ក្រុមហ៊ុនចិនបានដាក់គោលដៅរួមគ្នា ផលិតឡានឲ្យបាន ៨លានគ្រឿងក្នុងឆ្នាំ ២០២៨ខាងមុខនេះ ដោយចំនួននេះច្រើនជាងអាមេរិកនិងអឺរុបបូកបញ្ចូលគ្នាទៅទៀត។
ចាប់តាំងពីឆ្នាំពី ២០១០ មកចិនបានលើកទឹកចិត្តចំពោះការអភិវឌ្ឈន៍លើការផលិតឡានអគ្គិសនី ដោយផ្ដោតទៅលើ ការបន្ធូរបន្ថយពន្ធសម្រាប់ការនាំចូលមកលក់ក្នុងទីផ្សារ ជម្រុញនិងបង្កើនភាពងាយស្រួល ដល់អ្នកចង់ទិញរថយន្តអគ្គិសនីយកទៅប្រើប្រាស់។ បច្ចុប្បន្នប្រទេសចិនមានក្រុមហ៊ុន ផលិតឡានអគ្គិសនីក្នុងស្រុកជាង ៣០០ក្រុមហ៊ុន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ កាលពីពេលថ្មីៗនេះ។ ជាមួយចំពោះការតាំងពិព័រណ៍រថយន្កក្នុងទីក្រុងក្វាងចូវ នៅក្នុងឆ្នាំនេះ មានដាក់បង្ហាញពីគំរូរថយន្តអគ្គិសនីថ្មីចំនួន ២៤១ ម៉ូឌែលច្រើនជាងឆ្នាំមុនដល់ទៅ ១០០ ដងឯណោះ។
លើសពីនេះទៅទៀតប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានជម្រុញឲ្យលុបបំបាត់ចោលចំពោះក្រុមហ៊ុន ដែលផលិតឡានអគ្គិសនីខ្សោយជាងគេនៅក្នុងស្រុក និងព្យាយាមដាក់គោលដៅ ពង្រឹងការផលិតបន្ថែមដោយមានការរួមបញ្ចូលគ្នាពីក្រុមហ៊ុនល្បីៗប្រចាំប្រទេស។
«យើងលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនធំ និងរៀបចំរចនាសម្ព័នឡើងវិញ ចំពោះក្រុមហ៊ុនផលិតឡានអគ្គិសនី»
នេះបើតាមការលើកឡើង របស់ប្រធានាធិបតីរូបនេះនៅក្នុងសន្និសីទកាសែតសារព័ត៌មានមួយ គោលបំណង ធ្វើឲ្យវិស័យឡានអគ្គិសនីចិនរីកប៉ោងកាន់តែខ្លាំងឡើង។
ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមរិកបច្ចុប្បន្នលោក Joe Biden បានបង្ហាញពីការព្រួយបារម្ភចំពោះការផលិតឡានអគ្គិសនីក្នុងស្រុក ដែលមានកំណើនតិចជាងចិន យ៉ាងដូច្នេះថា «ឥឡូវនេះយើងកំពុងតែស្ថិតនៅពីក្រោយចិនហើយ» ។
កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនល្បីឈ្មោះ Xiaomi បានឲ្យដឹងថាខ្លួនកំពុងតែរៀបគម្រោងសាងសង់រោងចក្រផលិតឡានអគ្គិសនីក្នុងទីក្រុង ប៉េកាំង ប្រទេសចិន ចាប់ផ្ដើមដំណើរការសង្វាក់ផលិតកម្មក្នុងឆ្នាំ ២០២៣ ព្រមទាំងបញ្ចេញសមិទ្ធផល ឡានអគ្គិសនីដំបូងក្នុងឆ្នាំ ២០២៤ ជាមួយនឹងដាក់គោលដៅផលិតឡានអគ្គិសនីឲ្យបានលើសពី ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំៗ។
បន្ថែមពីនេះទៀត ក្រៅពីទីផ្សារចិន ខ្លួនក៏មានបំណងចង់នាំចេញរថយន្ដអគ្គិសនីនេះ ទៅកាន់ទីផ្សារអន្ដរជាតិផងដែរ ជាពិសេស ប្រកួតប្រជែងជាមួយដៃគូចាស់គឺក្រុមហ៊ុន Apple ដែលបច្ចុប្បន្នកំពុងដុតដៃដុតជើងរៀបចំបង្កើត ឡានអគ្គិសនីជាមួយនឹងដំណឹងមកថានិងបង្ហាញមុខក្នុងរង្វង់ឆ្នាំ ២០២៥ ខាងមុខនេះ ។
ស្របជាមួយគ្នានេះដែរ ប្រទេសចិនក៏កំពុងតែខ្នះខ្នែងផ្ដោតការយកចិត្តទុកដាក់វិនិយោគ លើវិស័យផលិតកម្មឡានអគ្គិសនី និងស្ថានីយសាកអាគុយ ព្រមទាំងស្ថានីយប្ដូរអាគុយឡានផងដែរ។
ចំណែកឯក្រុមហ៊ុនឡានអគ្គីសនីចិនមួយទៀតមានឈ្មោះថា Nio
ដែលជាគួរប្រគួតធំរបស់ Tesla នៅចិន ក៏កំពុងរៀបគ្រោងបង្កើតស្ថានីយ៍ប្ដូរអាគុយឡានអគ្គិសនីដល់ទៅ ៤០០០ កន្លែងទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ដោយចាប់ផ្ដើមពីប្រទេស ណរវេសមុនគេ។
ឡានអគ្គិសនី NIO
ជុំវិញការបង្ហើបដំណឹងជាបន្តបន្ទាប់នៅក្នុងប្រទេសចិនពីការយកចិត្តទុកដាក់ ស្វះស្វែងផលិតឡានអគ្គិសនី ព្រមទាំងវិនិយោគទៅលើសេវាកម្មសាកអាគុយ និងស្ថានីយប្ដូរអាគុយ បង្កឲ្យកាន់តែមានភាពងាយស្រួលក៏ ដូចជាអូសទាញចំណាប់អារម្មណ៍អ្នកដែលធ្លាប់មានកង្វល់ជាមួយបញ្ហាទាំងនេះ ងាកមកប្រើប្រាស់ឡានអគ្គិសនីកាន់តែច្រើនឡើង។
ងាកមកកាន់លោក Elon Musk ម្ចាស់ក្រុមហ៊ុនផ Tesla ដ៏ល្បីល្បាញ ( Tesla ទើបមានបង្ហាញវត្តមានថ្មីៗនៅក្នុងប្រទេសកម្ពុជា) ក៏មិនអន់ប៉ុន្មានដែរ ដោយយោងតាមការលើកឡើងពីស្ថាបនិកក្រុមហ៊ុន Tesla បានឲ្យដឹងថា លោកបានដាក់គោលដៅផលិតឡានអគ្គិសនី ឲ្យបាន ១លានគ្រឿនក្នុងមួយឆ្នាំៗ សម្រាប់រោងចក្រខ្នាតយក្សថ្មីនៅចិន គិតចាប់ពីឆ្នាំ ២០២២ទៅ។
ចំពោះការសាងសង់រោងចក្រខ្នាតយក្សមួយនេះក្នុងក្រុងសៀងហៃ ប្រទេសចិន ដែលត្រូវបានគេហៅថា Tesla Gigafactory Shanghai នឹងក្លាយជារោងចក្រផលិតរថយន្ដអគ្គិសនីធំជាងគេលើពិភពលោក មានទំហំ ៨៦០ ០០០ ម៉ែត្រការ៉េ។ ជំហានដំបូង Tesla ផ្ដោតការផលិតលើឡានអគ្គិសនី Model S និង Model Y ឲ្យបានចំនួនច្រើនជាង ៤៥០ ០០០ គ្រឿងក្នុងមួយឆ្នាំៗ ដោយបច្ចុប្បន្នឡានអគ្គិសនីទាំងពីរម៉ូដែល បានផលិតក្នុងប្រទេសចិន មានចំនួន ៦៧២ ០០០ គ្រឿងក្នុងមួយឆ្នាំៗ ដែលជាទិន្នន័យមួយខ្ពស់កៀកទៅនឹងគោលដៅដែលបានកំណត់។
ជាចុងក្រោយនោះ មានមតិជាច្រើនបានលើកឡើងថា ការប្រកួតប្រជែងគ្នាលើទីផ្សារឡានអគ្គិសនីនឹងមានសន្ទុះកាន់តែខ្លាំង នៅពេលដែលក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាជាច្រើនអាចសម្រេចការផលិតឡានអគ្គិសនីងពេលឆាប់ៗខាងមុននេះ៕
អត្ថបទដោយ ៖ ថាវី
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!