តាមរយៈរបាយការណ៍ចុះផ្សាយ កាលពីពេលថ្មីនេះបានឲ្យដឹងថា បច្ចុប្បន្ន ជាង ៦០% នៃទីផ្សារផលិត និងនាំចេញឡានអគ្គិសនីសរុបលើពិភពលោក គឺស្ថិតនៅក្នុងកណ្ដាប់ដៃប្រទេស ចិន។
តាមរបាយការណ៍របស់ Nikkei Asia បានឲ្យដឹងថា ក្នុងឆ្នាំ ២០២១ ចិនបានសម្រេចការលក់ រថយន្ដអគ្គិសនីរបស់ខ្លួនជាង ៣.២ លានគ្រឿង ជិតស្មើនឹងពាក់កណ្ដាលចំនួនឡានអគ្គិសនី ដែលបាន លក់ចេញសរុបជុំវិញពិភពលោក ។

យោងតាមរបាយបាយការណ៍ពី រដ្ឋបាលគយប្រទេសចិន បានឲ្យដឹងដែរថា ការនាំចេញឡានអគ្គិសនី របស់ចិនបានកើនឡើង ២.៦ ដង ដែលស្មើនឹង ៤៩៩ ៥៧៣ គ្រឿង ក្នុងឆ្នាំ ២០២១ ហើយបានក្លាយទៅជាមជ្ឍមណ្ឌលរោងចក្រផលិតឡានអគ្គិសនីធំជាងគេ ដែលក្ដោបក្ដាប់ទីផ្សារឡានអគ្គិសនីជាង ៦០% ទូទាំងពិភពលោក។
ជាក់ស្ដែង ការនាំចេញរថយន្ដអគ្គិសនីពីចិនទៅអ៊ឺរ៉ុបបានកើនឡើងដល់ទៅ ៥ដង ឬស្មើនឹង ២៣០ ០០០ គ្រឿង សូម្បីតែរថយន្ដតេស្លា ដែលលក់នៅអ៊ឺរ៉ុបភាគច្រើនក៏ត្រូវបាននាំចេញពីរោងចក្រយក្សរបស់តេស្លានៅសៀងហៃ ប្រទេសចិនដែរ។

ផ្អែកលើទិន្នន័យមួយទៀតរបស់ LMC Automotive ក៏បានបង្ហាញដែរថា ឆ្នាំ ២០២១ នេះ ផលិតកម្មឡានអគ្គិសនីសរុបក្នុងពិភពលោកមានចំនួន ៣.៩៩ លានគ្រឿង ដោយ ៥៧.៤% នៃចំនួនសរុប ចេញពីចិន ២២% ពី អ៊ឺរ៉ុប ១២ % អាមេរិកបាន និងជប៉ុន បានត្រឹមតែ ០.៩% ប៉ុណ្ណោះ។

តាមរយៈវេបសាយវិភាគទីផ្សារ Canalys ក៏បានបន្ថែមទៀតថា ក្នុងរង្វង់ ៦ខែចុងក្រោយនេះមានរថយន្ដអគ្គិសនីជិត ១.១ លានត្រូវបានលក់ក្នុងប្រទេសចិន និង ១លាននៅអ៊ឺរ៉ុប ហើយអាមេរិកបានត្រឹមតែ ២៥០ ០០០ គ្រឿងប៉ុណ្ណោះដែលស្មើនឹង ៣% នៃចំនួនសរុប។

វេបសាយវិភាគទីផ្សារ Gartner ក៏បានព្យាករណ៍ថា ក្នុងឆ្នាំ ២០២២ នេះផលិតកម្មរថយន្ដអគ្គិសនី និង រថយន្ដប្រភេទ Plug in Hybrid នឹងកើនឡើងជាង ៦លានគ្រឿងទៀតទូទាំងពិភពលោក ភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីៗ មានច្រើនទម្រង់ ច្រើនម៉ូដែល បើកបានឆ្ងាយជាងមុន អាគុយអាចកែច្នៃបាន និងប្រព័ន្ធសាកថ្មីរហ័សជាងមុនជាដើម។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T