👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ប្រទេសចិន NIO ថ្មីៗនេះ ទើបតែបានប្រកាសអបអរសាទរការបើកសាខាទី ៩០០ នៃស្ថានីយ៍ប្ដូរអាគុយឡានអគ្គិសនីរបស់ខ្លួន ក្នុងប្រទេសចិន ព្រមជាមួយនឹងស្ថិតិនៃការផ្ដល់សេវាដល់ទៅ ៨ លានដង ហើយព្យាករណ៍ថានឹងសម្រេចការដំឡើងស្ថានីយ៍បន្ថែមទៀតឲ្យបាន ១៣០០ កន្លែងនៅបំណាច់ឆ្នាំ ២០២២ នេះ។
ស្ថានីយ៍ទាំង ៩០០ កន្លែងនេះ ត្រូវបានប្រើប្រាស់ផ្ដល់សេវាកម្មប្ដូរអាគុយឡានអគ្គិសនីបានចំនួន ៨លានដង មកហើយ រាប់មកដល់ពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងទិន្នន័យកាលពីខែធ្នូ ឆ្នាំ មុន មានត្រឹមតែ ៥.៣ លានដង ដោយបង្ហាញថាជាមធ្យមស្ថានីយមួយប្ដូរអាគុយបានជាង ៩០០០ ដង។
ស្ថានីយ៍នេះផ្ដល់់ជូនការប្ដូរអាគុយ ២ ប្រភេទសម្រាប់រថយន្ដ NIO មានដូចជា អាគុយថាមពល 75 kWh និង 100 kWh និង គ្រោងផ្ដល់ជូនមួយប្រភេទទៀតដែលមានថាមពល 150 kWh។
គោលបំណងនៃការបង្កើតឲ្យមានស្ថានីយ៍ប្ដូរអាគុយឡានអគ្គិសនីនេះឡើងគឺដើម្បីសម្រួលដល់ម្ចាស់រថយន្ដដែលត្រូវការធ្វើដំណើរផ្លូវឆ្ងាយ ហើយមិនចង់ចំណាយពេលយូរសម្រាប់សាកអាគុយ ព្រមទាំងអាចប្ដូរគុណភាពអាគុយជាប្រចាំ ជាមួយតម្លៃទាប។
ក្នុងនោះដែរ NIO បានឲ្យដឹងថា ស្ថានីយប្ដូរអាគុយជំនាន់ទី ២នេះ ត្រូវបានដំឡើងដំបូងកាលពីខែមេសា ឆ្នាំ ២០២១ ដែលមានសមត្ថភាពអាចស្ដុក និងប្ដូរអាគុយឡានចំនួន ៣១២ គ្រឿងក្នុងមួយថ្ងៃ ដែលមានន័យថាវាចំណាយពេលត្រឹមតែ ៤ នាទីកន្លះ ប៉ុណ្ណោះសម្រាប់ប្ដូរអាគុយឡានមួយ ។
NIO ក៏បានបន្ថែមទៀតថា ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុនល្បីៗមួយចំនួនទៀតដូចជា Sinopec និង Shell គ្រោងពង្រីកការសាងសង់ស្ថានីយ៍ប្ដូរអាគុយឡាននេះបន្ថែមទៀតដែលសរុប ៣០០០ កន្លែងក្នុងប្រទេសចិន បូករួម ១០០០ កន្លែងទៀតនៅក្រៅប្រទេស នៅឆ្នាំ ២០២៥ ហើយបច្ចុប្បន្នខ្លួនបានសម្រេចដំឡើងស្ថានីយ៍ប្ដូរមួយកន្លែងហើយនៅក្នុងប្រទេស ន័រវ៉េស គូជាមួយនឹងការនាំចេញរថយន្ដអគ្គិសនី NIO ES8 ផងដែរ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!