👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីសប្ដាហ៍មុនថ្មីៗនេះ តាមការចុះផ្សាយពីសារព័ត៌មាន Insider បានឲ្យដឹងថា ក្រុមហ៊ុនផលិតអាគុយឡានមួយរបស់ ប្រទេសចិន ឈ្មោះថា CATL បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមដំណើរការផលិតអាគុយឡានអគ្គិសនីជំនាន់ថ្មី នៅឆ្នាំ ២០២៣ ដែលមាន សមត្ថភាពឲ្យរថយន្ដរត់បានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រ ជាមួយថាមពលមួយពេញ។

អាគុយឡានអគ្គិសនីថាមពលខ្លាំងនេះ ត្រូវបាន CATL ឲ្យឈ្មោះថា Qilin មានថាមពល ២៥៥ វ៉ាត់ម៉ោង ក្នុងមួយគីឡូក្រាម ដែលមានប្រសិទ្ធភាពល្អជាងសំណុំអាគុយ ៤៦៨០ ដែល Tesla ទើបតែតម្រៀបគ្រោងប្រើក្នុងឡានអគ្គិសនី Model Y របស់ខ្លួនថ្មីៗនេះ។ ក្រុមហ៊ុន CATL ក៏បានឲ្យដឹងដែរនេះ អត្ថប្រយោជន៍មួយទៀតរបស់វានោះគឺអាគុយ Qilin នេះ អាចសាកថាមពលចូលបានរហ័ស ដែលត្រឹម ១០នាទី ថាមពលអាគុយអាចឡើងបានពី ១០% ទៅ ៨០% ដោយមិនបាច់បារម្ភរឿងអាគុយឡើងកម្តៅ ដោយសារតែវាត្រូវបានគេភ្ជាប់ប្រព័ន្ធបន្ធយកម្ដៅ (liquid cooling component) នៅជុំវិញខ្លួនរបស់វា ធ្វើឲ្យវាអាចបញ្ចុះកម្ដៅបានដោយខ្លួនឯងស្វ័យប្រវត្តិ។

CATL បានបន្ដទៀតថា ពេលនេះយើងមានអាគុយដែលមានថាពលខ្ពស់ហើយ តែបញ្ហា នោះគឺត្រង់ថា វាអាចនឹងត្រូវការកន្លែងច្រើននៅពេលបំពាក់ទៅក្នុងរថយន្ដ។

គូរឲ្យដឹងដែរថា បច្ចុប្បន្នរថយន្ដអគ្គិសនីដែលកាន់ដំណែងរត់បានចម្ងាយឆ្ងាយបំផុតក្នុងថាមពលមួយពេញ នោះគឺ រថយន្ដអគ្គិសនី sedan ដើមកំណើតពី California អាមេរិក Lucid Air តម្លៃ ១៦ ៩០០០ ដុល្លារ ក្នុងទីផ្សារអាមេរិក ដែលអាចបើកបាន ៨៣៦ គីឡូម៉ែត្រ រាល់ពេលសាកពេញ ម្ដង និងលំដាប់ទី ២ នោះគឺ រថយន្ដអគ្គិសនី Telsa Model S ដែលអាចរត់បានចម្ងាយ ៦៥១ គីឡូម៉ែត្រ ជាមួយថាមពលមួយពេញ នេះបើតាមការឲ្យដឹងពី ភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA)។

គួរបញ្ជាក់ថា ក្រុមហ៊ុន CATL
ក៏ជាក្រុមហ៊ុនដៃគូផ្គត់ផ្គង់អាគុយឡានអគ្គិសនីមួយរបស់ Tesla ផងដែរ ហើយមកដល់ សព្វថ្ងៃនេះ មានក្រុមហ៊ុនផលិតឡានអគ្គិសនីចិន ២ រួមមាន Hozon និង Li Auto បានឲ្យដឹងថា ខ្លួននឹងចុះការរកស៊ីជាមួយ CATL យកអាគុយឡានអគ្គីសនី Qilin នេះ មកប្រើប្រាស់លើឡានអគ្គិសនីរបស់ខ្លួនផងដែរ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T