កាលពីថ្ងៃទី ២២ កន្លងទៅនេះ ក្នុងកិច្ចប្រជុំពិភាក្សា រវាង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង គណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគចិន តំណាងដោយលោក លីវ ឈាន់ហ្វុ អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automotbile បានបង្ហាញពីបំណង នៃក្រុមហ៊ុនវិនិយោគចិន ក្នុងការបោះទុនមកបង្កើតរោងចក្រដំឡើងរថយន្ដអគ្គិសនី ក្នុងខេត្ត កោះកុង។
យោងតាមការចុះផ្សាយពី រដ្ឋបាលខេត្ត កោះកុង បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ បានថ្លែងពីសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ ក្រុមគណប្រតិភូក្រុមហ៊ុនវិយោគចិន ដែលបានមានចំណាប់អារម្មណ៍ ចង់បោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យា ឧស្សហកម្មកម្ពុជា ដោយការបង្កើតរោងចក្រដំឡើងរថយន្ដ អគ្គិសនី នៅក្នុងខេត្ត កោះកុង នេះ និងបានបន្ថែមទៀតថា នេះ គឺជាឱកាសមួយសម្រាប់រដ្ឋបាលខេត្តកោះកុង ក្នុងការកសាងទំនាក់ទំនងល្អប្រសើរ ដើម្បីឲ្យក្រុមហ៊ុន វិនិយោគចិន បានឈ្វេងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការណ៍ដីធ្លី ធនធានមនុស្ស និងសក្ដានុពលផ្សេងៗពាក់ពន្ធ័ នឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្ដអគ្គិសនីក្នុងខេត្តកោះកុង ដែលជាការរួមចំណែក សម្រេចយុទ្ធសាស្រ្ដចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ត្រឹមឆ្នាំ ២០៥០ ព្រមទាំងរួមចំណែកក្នុងគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” របស់ រដ្ឋាភិបាលចិនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានគូសបញ្ចាក់ពី សក្ដានុពលសំខាន់ៗរបស់ខេត្ត កោះកុង ដោយ ក្នុងឆ្នាំ ២០២១ ខេត្តមានឧស្សាកម្មធុនធ្ងន់ចំនួន ៧ រោងចក្រ និងសហគ្រាស រួមមាន រោងចក្រដំឡើងរថយន្ដ, បង្គុំខ្សែភ្លើង, គ្រឿងអេឡិចត្រូនិច, វេយនភណ្ឌ័កាត់ដេរ, សម្លៀកបំពាក់ និងសម្ភារៈកីឡា ហើយក្នុងនោះ វិស័យរ៉ែ និងថាមពល សំដៅដល់ការផ្គត់ផ្គង់ចរន្ដ អគ្គិសនី ពី វារីអគ្គិសនី ទាំង ៣ ទីតាំង ដូចជា វារីអគ្គិសនី ស្ទឹងឬស្សីជ្រុំក្រោម មានអានុភាព ៣៣៨ មេហ្កាវ៉ាត់, វារីអគ្គិសនីគីរីរម្យ ៣ មានអានុភាព ១៨ មេហ្កាវ៉ាត់ និង វារីអគ្គិសនី ស្ទឹងតាត មានអានុភាព ២៤៦ មេហ្កាវ៉ាត់ ក៏មានសក្ដានុពលគួរឲ្យកត់សម្គាល់ ដែលបានជម្រុញការអភិវឌ្ឍ ប្រកបដោយគុណភាព ស្របតាមស្ថង់ដារអន្ដរជាតិ មានតម្លៃថោកសមរម្យ និងគ្របដណ្ដប់បានទូទាំងខេត្តផងដែរ។
នេះសរបង្ហាញថា ខេត្តកោះកុង គឺមានលក្ខណៈសមស្របសម្រាប់ទទួលការវិនិយោគទុន លើវិស័យការផលិតរោងចក្រដំឡើងរថយន្ដអគ្គិសនីនេះ ដោយរង់ចាំតែ ក្រុមហ៊ុន ចាប់ផ្ដើមវិនិយោគទុនមកប៉ុណ្ណោះ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី