👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
តាមការសិក្សាពីអ្នកជំនាញខាងទីផ្សារឧស្សាហកម្មរថយន្ដពីវេបសាយ Bloomberg បានឲ្យដឹងថា ខណៈ Tesla កំពុងឈរឈ្មោះជាមេធំខាងផលិតឡានអគ្គិសនី លើក្រុមហ៊ុនផលិតរថយន្ដដទៃទៀត នាពេលបច្ចុប្បន្ន ក៏ប៉ុន្តែនៅឆ្នាំ ២០២៤ Tesla អាចប្រឈមនឹងធ្លាក់ដំណែងដោយគូប្រកួតប្រជែងធំរបស់ខ្លួន នោះគឺក្រុមហ៊ុន Volkswagen។

បន្ទាប់ពីត្រូវ Tesla វ៉ាដាច់ក្លាយជាក្រុមហ៊ុននាំមុខខាងផលិតឡានអគ្គិសនី ដោយសារការរាំងស្ទះពីបញ្ហាការបិទខ្ទប់ពីជម្ងឺកូវីដ ១៩ និងបញ្ហាសង្គ្រាម ពេលនេះ Volkswagen បានត្រៀមដណ្ដើមដំណែងរបស់ខ្លួនវិញហើយ ដោយបានចាប់ផ្ដើម ផ្ដោតលើការពង្រីកផលិតកម្មរបស់ខ្លួនឡើងវិញទ្វេគុណ ដូចជាមានផែនការផលិតរថយន្ដអគ្គិសនីច្រើនជាង ២ លានគ្រឿងនៅ ឆ្នាំ ២០២៤ ដើម្បីដេញជើង Tesla នេះបើតាមការឲ្យដឹងពីក្នុងរបាយការណ៍សិក្សានេះ។

យោងតាមរបាយការណ៍ទិន្នន័យប្រចាំឆ្នាំរបស់ Volkswagen Group បានបង្ហាញថា ក្នុងដំណាក់កាលនេះ Volkswagen នឹងផ្ដោតការនាំចេញទៅលើទីផ្សារប្រទេស អ៊ឺរ៉ុបដំបូងគេ បន្ទាប់មកពង្រីកសក្ដានុពលទៅកាន់ប្រទេស ចិន ខណៈដែរ Tesla ហាក់ធ្លាក់ដៃ បន្ទាប់មក ទើបបវាយលុកលើទីផ្សារអាមេរិកព្រោះ Telsa នៅកំពុងមានឥទ្ធិពលនៅឡើយ ដោយក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ ៧៥% នៃរថយន្ដអគ្គិសនីដែលបានលក់ចេញក្នុងសហរដ្ឋអាមេរិកជារថយន្ដអគ្គិសនី Tesla នេះបើតាមការឲ្យដឹងពី Kelly Blue Book។

គួរបញ្ជាក់ថា ក្រៅតែពីក្រុមហ៊ុនធំៗទាំងពីរនេះ មានក្រុមហ៊ុនដទៃទៀតដែលកំពុងតែ សកម្មក្នុងការផលិត និងលក់រថយន្ដ អគ្គិសនីរបស់ខ្លួនផងដែរ ដូចជា ក្រុមហ៊ុន Ford កំពុងតែរវល់នឹងការលក់ឡានអគ្គិសនី Ford F-150 lightning របស់ខ្លួន ដែលទើបទទួលការកក់ជាង ២០០ ០០០ គ្រឿងកាលពីពេលថ្មីៗនេះ , GM ក៏កំពុងអភិវឌ្ឍការផលិតអាគុយឡានអគ្គុិសនី “Ultium” ជំនាន់ថ្មីរបស់ខ្លួនផងដែរ ដែលសុទ្ធតែមានបំណងចង់ក្លាយជាអ្នកនាំមុខខាងផលិតកម្មឡានអគ្គិសនី ប្រជែងនឹង Tesla ទាំងអស់ផងដែរ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី