ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
យោងទៅតាមរបាយការណ៍ របស់ក្រុមអ្នកវិភាគស្ថានភាពឧស្សាហកម្មប្រេងឥទ្ទនៈពិភពលោក កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា តម្លៃប្រេងឥន្ទនៈ នឹងបន្ដឡើងថ្លៃឥតឈប់ឈរ ដោយសារភាពតានតឹងរវាង រុស្ស៊ី និងអ៊ុយក្រែនកាន់តែឆេះខ្លាំងទៅៗ ដែលអាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក។
តាមរយៈទន្និន័យ តម្លៃប្រេងឆៅអន្ដរជាតិ របស់ Brent Crude បានបង្ហាញថា តម្លៃប្រេងឆៅចាប់ផ្ដើម កើនឡើងដំបូងចំនួន ៣.២៤% ដែលគិតជាទឹកប្រាក់ ១១៦.៥៩ ដុល្លារក្នុងមួយបារែល (២៩៨៤ រៀលក្នុងមួយលីត្រ) បន្ទាប់មកកើនឡើង ៦.៩% ដែលស្មើនឹង ១១៨.១១ ដុល្លារ (៣០២៥រៀល មួយលីត្រ) ហើយថ្មីៗឡើងដល់ ១១៩ ដុល្លារក្នុងមួយបារែល (៣០៥៨ រៀល ក្នុងមួយលីត្រ) ដែលអ្នកវិភាគទាំងអស់កំពុងមានការព្រួយបារម្ភថា វាអាចនឹងឡើងដល់ ២០០ ដុល្លារក្នុងមួយបារែល ឬស្មើនឹង ៥១៤៣ រៀល ក្នុងមួយលីត្រ។
តាមរបាយការណ៍ពីសហភាពក្រុមប្រទេសនាំចេញប្រេង ឬហៅកាត់ថា OPEC បានឲ្យដឹងថា ខ្លួននឹងបញ្ចេញប្រេង ចំនួន ៤០០ ០០០ បារែលក្នុងមួយថ្ងៃនៅខែមេសានេះ។ ចំណែកឯទីភ្នាក់ងារថាមពលអន្ដរជាតិ IEA បានឲ្យដឹងដែរ ថាខ្លួន និងសមាជិករបស់ខ្លួនបានព្រមព្រាងគ្នា បញ្ចេញប្រេងបម្រុងពេលចាំបាច់របស់ខ្លួនចំនួន ៦០លានបារែល ដើម្បីផ្គត់ផ្គង់តម្រូវការ និងការបាត់បង់ដោយសារបញ្ហារុស្ស៊ី-អ៊ុយក្រែន។
លោក Antony Blinken រដ្ឋមន្ដ្រីកាទូតរបស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានពិភាក្សាគ្នា ពីហាមឃាត់ការនាំចូលប្រេងមកពីប្រទេស រុស្ស៊ី ដែលជាវិធានការមួយ ពិបាកក្នុងការសម្រេច ដោយសារតែ រុស្ស៊ីគឺជាប្រទេសមួយដែលដើរតួនាទីចម្បង ក្នុងការនាំចេញប្រេង ជាពិសេសគឺប្រេងនៅអ៊ឺរ៉ុបជាង ៣០ ទៅ ៤០% ត្រូវបាននាំចូលពីរុស្ស៊ី។
គួររំឭកផងដែរថា ប្រទេសរុស្ស៊ីជាប្រទេសផលិតបានផលិតផលប្រេងច្រើនជាងគេទី ៣ និងជាអ្នកនាំចេញប្រេង បានច្រើនជាងគេលំដាប់ទី ១លើពិភពលោក ដែលទិន្នផលសរុបជាង ១២% លើផលិតផលប្រេងសរុបលើ ពិភពលោក។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ