👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះ តាមការចុះផ្សាយពីសារព័ត៌មានអន្ដរជាតិជាច្រើន បានប្រកាសថាពេលនេះ មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla បានសម្រេចជោគជ័យក្នុងការទិញយកបណ្ដាញសង្គមល្បីឈ្មោះ Twitter ជាផ្លូវការ ហើយកាលពីថ្ងៃទី ២៥ ខែមេសា កន្លងទៅនេះ ក្នុងទឹកប្រាក់ ៤៤ ពាន់លានដុល្លារ ។

លោក Musk បានបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គម Twitter ជាយូរមកហើយ តែទើបតែសកម្ម នៅដើមខែមេសានេះ ដោយកាលពីថ្ងៃទី ៤ Twitter បានប្រកាសជាសាធារណថា លោក Elon Musk បានកាន់ចំណែកភាគហ៊ុនក្នុង Twitter ចំនួន ៩.២% ដែលស្មើនឹងទឹកប្រាក់ជាង ២.៩ ពាន់លានដុល្លារ បន្ទាប់មកទៀតនៅថ្ងៃទី ១៤ លោក Musk បានប្រកាសដាក់តម្លៃដេញថ្លៃទិញយក Twitter ទាំងមូលតែម្ដងក្នុងទឹកប្រាក់ ៤៣ ពាន់លានដុល្លារ រហូតដល់ថ្ងៃ ២៥ មេសានេះ ក្រុមថ្នាក់លើនៃក្រុមហ៊ុន Twitter បានជួបប្រជុំគ្នាពិភាក្សាគ្នាពីសំណើរនេះ ហើយក៏សម្រេចទទួលយកការដេញថ្លៃនេះក្នុងតម្លៃចុងក្រោយ ៤៤ ពាន់លានដុល្លារ ជាមួយនឹងតម្លៃហ៊ុនបច្ចុប្បន្ន $54.20 ក្នុង ១ ហ៊ុន ។

បន្ទាប់ពីសម្រេចការដេញថ្លៃទិញបានហើយ លោក Musk បានមានប្រសាសន៍ថា លោកមានគម្រោងចង់ផ្លាស់ប្ដូរមុខងារ មួយចំនួនរបស់ Twitter ក្នុងនោះ រឿងចម្បងគឺបន្ធូរបន្ថយគោលការណ៍ប្រើប្រាស់ខ្លះ ធ្វើយ៉ាងណាឲ្យ Twitter ក្លាយជាបណ្ដាញសង្គមទូលំទូលាយជាងមុន ជាតុបញ្ចេញយោបល់សេរី ព្រមទាំងមុខងារផ្សេងៗជាច្រើនទៀតដូចជាមាន មុខងារកែសម្រួល Tweet ដែល post ហើយ, លុប spam bot ជាដើម។

គួររំឭកថា Twitter គឺជាបណ្ដាញសង្គមល្បីឈ្មោះមួយមានអាយុកាល ១៦ ឆ្នាំមកហើយ ល្បីល្បាញដោយសារតែ គុណភាពនៃព័ត៌មានផ្សាយផ្ទាល់ ច្បាស់លាស់ ច្រើនប្រភេទ និងទាន់ហេតុការណ៍ពីជុំវិញពិភពលោក ជាពិសេសជាតំបន់ ប្រជុំការផ្សាយពាណិជ្ជកម្មសេដ្ឋកិច្ឋជាច្រើនប្រភេទ។
បច្ចុប្បន្ននេះ Elon Musk មានក្រុមហ៊ុនធំៗ ៣ ហើយក្នុងកណ្ដាប់ដៃ រាប់បញ្ចូល ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីឈានមុខគេ Tesla ក្រុមហ៊ុនយានអាវកាស SpaceX និងក្រុមហ៊ុនបណ្ដាញសង្គមធំ Twitter ដែលលោកទើបតែនឹងដេញថ្លៃ បានក្ដៅៗនេះមួយទៀត។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី