ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX របស់ Elon Musk កំពុងតែប្រកាសស្វែងរកអ្នកដែលអាច កែច្នៃឧស្ម័នកាបូនិច ឬ CO2 ធ្វើជាឥន្ធនៈសម្រាប់រ៉ុក្កែតរបស់ខ្លួនជាមួយប្រាក់លើកទឹកចិត្ត ១០០ លានដុល្លារ។
“SpaceX កំពុងចាប់ផ្តើមកម្មវិធីមួយដើម្បីយក CO2 ចេញពីបរិយាកាស ហើយប្រែក្លាយវាទៅជាឥន្ធនៈរ៉ុក្កែត។ សូមចូលរួមប្រសិនបើចាប់អារម្មណ៍” នេះជាពាក្យដែលលោក Elon Musk ស្ថាបនិក SpaceX និង Tesla បានបង្ហោះក្នុង Twitter របស់លោកកាល ពីពេលកន្លងទៅ។

ម្ចាស់ក្រុមហ៊ុន SpaceX រូបនេះមានគំនិតចាប់យក CO2 ពីបរិយាកាសភពអង្គារ ក៏ដូចជាអ៊ីដ្រូសែនពីទឹកកក ហើយបន្ទាប់មកបំប្លែងវាទៅជាឥន្ធនៈ សម្រាប់យានអវកាសត្រឡប់មកផែនដី ពីភពអង្គារវិញ។
គម្រោងនេះមិនមែនជារឿងថ្មីទេនោះទេ កាលពីមួយសតវត្សមុន គម្រោងមួយដែលបានធ្វើឡើងដោយអ្នកគីមីវិទ្យា ម្នាក់បានឈ្នះពានរង្វាន់ Nobel មានឈ្មោះថា Paul Sabatier គាត់បានរួមបញ្ចូលគ្នានូវឧស្ម័ន CO2 ជាមួយនឹងអ៊ីដ្រូសែន និងធ្វើកាតាលីករដើម្បីបង្កើតមេតាន និងទឹក។

ចំណែករ៉ុក្កែត Elon Musk ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន SpaceX នៅ Boca Chica រដ្ឋតិចសាស់ ក៏ប្រើប្រាស់ម៉ាស៊ីនដែលដុតមេតានរាវ និងអុកស៊ីហ្សែនរាវដែរ ដូចនេះគម្រោងមួយនេះរំពឹងថានឹងអាចសម្រេចទៅបាននៅពេលណាមួយ ។
គួរបញ្ជាក់ថា គម្រោងនេះមិនត្រឹមតែជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុទេ ប៉ុន្តែក៏ជាក្តីស្រមៃដើម្បីសាងសង់ ទីលំនៅដ្ឋាននៅឯភពអង្គារផងដែរ។
អត្ថបទដោយ៖ មុីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់