មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីឈានមុខគេ Tesla មានគម្រោងរៀបចំក្រុងមួយ ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក សម្រាប់បុគ្គលិក ក្រុមហ៊ុនរបស់គាត់ រស់នៅតែម្ដង។
តាមការចុះផ្សាយពី Wall Street Journal បានឲ្យដឹងថា កូនក្រុងនេះលាតសន្ធឹងលើដី ៣៥០០ Acres ឬ ១៤១៦ ហិកតា ក្នុងតំបន់ Austin ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក នឹងត្រូវដាក់ឈ្មោះថា ‘SnailBrook’ ដែលនឹងសាងសង់ផ្ទះប្រមាណលើសពី ១០០ ខ្នង មានអាងហែលទឹក សួនច្បារ កន្លែងហាត់កីឡា ជាដើម សម្រាប់បុគ្គលិកពីក្រុមហ៊ុនដូចជា Boring Company, Tesla, និង SpaceX របស់គាត់ រស់នៅ និងធ្វើការ នៅទីនោះ ដោយមិនត្រូវការចំណាយច្រើនលើឈ្នួលផ្ទះ ថ្លៃៗ ក្នុងតំបន់ដែលពួកគេរស់នៅបច្ចុប្បន្ននោះទេ។
គួរររំឭកថា កាលពីឆ្នាំ ២០២០ កន្លងទៅ លោក Musk ធ្លាប់បានប្រកាសថានឹងប្ដូរទីស្នាក់ការធំ របស់ Tesla ពី California មក Texas ហើយកាលពី ឆ្នាំ ២០២១ មុននេះដែរ លោកក៏បានបើករោងចក្រយក្ស Tesla Gigafactory ក្នុងតំបន់នេះដូចគ្នា ចំណែកឯ ក្រុមហ៊ុនធំៗ ២ របស់លោកផ្សេងទៀតដូចជា SpaceX និង Boring Company ក៏មានទីស្នាក់ការផ្ទាល់ខ្លួននៅទីនោះផងដែរ នេះបើយោងតាម ការឲ្យដឹងពី CNN Business។
បើតាម Business Insider ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ន តំបន់នេះ កំពុងស្ថិតក្នុងការ សិក្សារបស់ Boring Company ក្នុងគម្រោងឈ្មោះថា Project Amazing រីឯ ថ្ងៃចាប់ផ្ដើមការសាងសង់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ប្រភព៖ Wall Street Journal
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី