ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ថ្មីៗនេះ មេធំក្រុមហ៊ុនឡានអគ្គិសនី Tesla ទើបតែបង្ហោះសារក្នុងគណនីបណ្តាញសង្គម Twitter របស់ខ្លួន ពីការគាំទ្រឲ្យពិភពលោកផលិតប្រេងសាំងបន្ថែម នាំឲ្យមានការភ្ញាក់ផ្អើល ដោយសារតែលោក Elon Musk ធ្លាប់តែបង្អាប់វិស័យប្រេងសាំង ។
Hate to say it, but we need to increase oil & gas output immediately.
Extraordinary times demand extraordinary measures.
— Elon Musk (@elonmusk) March 5, 2022
លោក Elon Musk បានសរសេរថា “ខ្ញុំមិនចង់និយាយពីវាទេ តែយើងពិតជាត្រូវបង្កើនទិន្នផលប្រេង និងសាំងជាបន្ទាន់ ស្ថានការណ៍មិនស្រួល ត្រូវការវិធានការផ្សេងដូចគ្នា” លោកបានបន្ថែមទៀតថា “ជាក់ស្ដែង វាអាចនឹងជះឥទ្ធិពលអវិជ្ជមានមកដល់ក្រុមហ៊ុន Tesla ក៏ប៉ុន្ដែការប្រើប្រាស់ថាមពលកកើតឡើងវិញ (Sustainable Energy) (ដូចជាអគ្គិសនីនេះជាដើម) វាមិនអាចទ្រទ្រង់ទៅតាមតម្រូវការទាន់ពេលវេលានោះទេ ជាពិសេសសម្រាប់ជំនួសបំពេញចន្លោះឥន្ធនៈដែលនាំចូលពីប្រទេសរុស្សី។
គួររំឮកដែរថា ប្រទេស រុស្ស៊ី គឺជាប្រភពអ្នកផ្គត់ផ្គង់ប្រេងឆៅ ធំជាងគេទី ៣លើពិភពលោក បន្ទាប់ពី អាមេរិក និង អារ៉ាប៊ីសាអូឌីត ដែលគិតជាភាគរយចន្លោះពី ៨ ទៅ ១០% នៃចំនួនប្រេងទាំងអស់លើពិភពលោក។
បើតាមសម្ដីរបស់លោក Elon Musk នៅក្នុងបទសម្ភាសកាលពីឆ្នាំកន្លងនេះ បានឲ្យដឹងថា លោកមិនមែនចង់លុប បំបាត់ការប្រើប្រាស់ឥន្ធនៈភ្លាមៗនោះទេ ដោយសារតែយើងនៅត្រូវការប្រើប្រាស់វាយូរតទៅទៀត តែសំណួរនោះគឺថា យើងនឹងផ្លាស់ប្ដូរកម្រិតណា?
តាមរយៈការឲ្យដឹងពីសារព័ត៌មាន The Verge បានចុះផ្សាយដែរថា Tesla ក៏មានគម្រោងចង់បូមប្រេង នៅក្នុងទីតាំងមួយក្បែរទីលាន SpaceX ដើម្បីទ្រទ្រង់ការផលិតយានអាវកាសរបស់ខ្លួនផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី