ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
តាមរបាយការណ៍សារពីព័ត៌មាន Insider បានចុះផ្សាយ កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនធ្វើផ្លូវក្រោមដី ដែលជាចំណែកជាហ៊ុនរបស់មហាសេដ្ឋី Elon Musk ឈ្មោះថា The Boring Company កំពុងតែរៀបចំគម្រោងស្នើសុំសាងសង់ផ្លូវក្រោមដីប្រវែង ១០គម នៅសហរដ្ឋអាមេរិក។

គម្រោងផ្លូវក្រោមដីថ្មីនេះភ្ជាប់ពីតំបន់ខាងជើងឆ្នេរសមុទ្រ Miami ក្នុងរដ្ឋ Florida និងភ្ជាប់ជាមួយស្ថានីយ័ចំណត ចំនួន ៧ នៅតាមបណ្ដោយផ្លូវរដ្ឋ ៨២៦ ចន្លោះមជ្ឈមណ្ឌលដឹកជញ្ជូន Golden Glades និង ឆ្នេរ Sunny Isles។
The Boring Company បានឲ្យដឹងថា ផ្លូវក្រោមដីនេះអាចផ្ទុកអ្នកដំណើរបានច្រើនជាង ៧ ៥០០ នាក់ក្នុងមួយម៉ោង និងអាចឡើងដល់ ១៥០០០ នាក់ផងដែរ ជាមួយនឹងល្បឿនដឹកជញ្ជូន ១២០០ គ.ម/ម ហើយគេបានប៉ាន់ស្មានថាគម្រោងនេះនឹងចាយអស់ ទឹកប្រាក់ប្រមាណពី ១៨៥ លាន ទៅ ២២០ លានដុល្លារអាមេរិក និងចំណាយពេលធ្វើយូរបំផុត ៣ឆ្នាំ។
ក្នុងនោះដែរ ផ្លូវនេះក៏នឹងត្រូវភ្ជាប់ជាមួយផ្លូវបំបែកក្រោមដី ២ ទៀតដូចជាផ្លូវបំបែកទៅពហុកីឡាដ្ឋាន Hard Rock ចម្ងាយ ៤.៨ គីឡូម៉ែត្រ និងបែកទៅ សកលវិទ្យាល័យអន្ដរជាតិ Florida (Florida International University Biscayne Campus) ចម្ងាយ ៣ គីឡូម៉ែត្រផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពី ផ្លូវក្រោមដីក្នុងរដ្ឋ Florida នេះ ក្រុមហ៊ុម The Boring Company ក៏នឹងមាន គម្រោងសាងសង់ផ្លូវក្រោមដីធំមួយទៀតប្រវែង ៤៦.៦ គីឡូម៉ែត្រ ក្នុងរដ្ឋ Las Vegas ដែរមានភ្ជាប់ជាមួយស្ថានីយ៍ ចំណតជាង ៥០ ទីតាំងផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី